邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានជ្រើសរើសនិងប្រកាសនូវព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិឈានមុខចំនួន ១០ ប្រចាំឆ្នាំ ២០១៨

2018-12-31 15:19:17 cri

      អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ជ្រើសរើស​និង​ប្រកាស​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​​អន្តរជាតិ​ឈាន​មុខ​ចំនួន ១០ ​​ប្រចាំ​ឆ្នាំ ២០១៨ ​កាលពី​ថ្ងៃទី ៣០ ​ខែធ្នូ​ឆ្នាំ ២០១៨។ ​លទ្ធផល​ពិស្តារ​មាន​ដូច​ខាង​ក្រោម៖​

图片默认标题_fororder_0d6bbcab-e178-4d45-aa9e-04e2b579d843

      ១- ប្រទេស​ចិន​​បាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ​នូវ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​ជា​លើក​ទីមួយ​ ​ដែល​បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ។

      ២- គំនិត​ផ្តួចផ្តើម​ " ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ "​​ ​ត្រូវបាន​អនុវត្ត​ជាក់ស្តែង​កាន់តែ​ស៊ីជម្រៅ​ថែមទៀត  ​​សហគមន៍​អន្តជាតិ​បាន​ចូលរួម​កាន់តែ​សកម្ម​​និង​ក្នុង​វិស័យ​កាន់តែ​ច្រើន​។

      ៣- ស្ថានភាព​ស៊ីរី​ជួប​នឹង​វិបត្តិ​កាន់តែ​ខ្លាំង​ ​ការប៉ះទង្គិច​នៅ​តំបន់​មជ្ឈិម​បូព៌ា​កាន់តែ​ញឹកញាប់​។

      ៤- សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​​មាន​ភាពធូរស្រាល​​ ​ភាគី​ចិន​បាន​ដើរ​តួនាទី​​សម្រុះ​សម្រួល​យ៉ាង​សកម្ម​។​​

      ៥- ជម្លោះ​ពាណិជ្ជកម្ម​ដែល​ញុះញង់​ដោយ​អាមេរិក​​បាន​បណ្តាល​ឲ្យ​ពិភពលោក​ទាំង​មូល​ព្រួយបារម្ភ​​យ៉ាង​ខ្លាំង​ ​ជំនួប​រវាង​ប្រមុខរដ្ឋ​ចិន​និង​អាមេរិក​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​។

      ៦- រុស្ស៊ី​ឆ្លើយ​តប​នឹង​ការដាក់​ទណ្ឌកម្ម​នៃ​ប្រទេស​លោក​ខាង​លិច​ដោយ​អាកប្បកិរិយា​រឹងមាំ​ ​អនាគត​នៃ​ «សន្ធិសញ្ញា​លុប​បំបាត់​មីស៊ីល​រយៈចម្ងាយ​មធ្យម​និង​ខ្លី​រវាង​អាមេរិក​និង​អតីត​សហភាព​សូវៀត»​រវាង​អាមេរិក​និង​រុស្ស៊ី​គួរឲ្យ​​បារម្ភ​យ៉ាង​ខ្លាំង។​

      ៧- “ការដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប”​ នៃ​អង់គ្លេស​ជួប​នឹង​ក្តីលំបាក​​ជាច្រើន​ ​​អង់គ្លេស​ប្រហែល​នឹង​“ដកខ្លួន​ចេញ​ពី​សហភាព​​អឺរ៉ុប​ដោយ​ឥត​កិច្ចព្រមព្រៀង​ការពារ​”​ ។

      ៨- តម្លៃ​ប្រេង​អន្តរជាតិ​​មាន​ការ​ឡើងចុះ​យ៉ាង​ខ្លាំង​ ​អំណាច​ប្រាក់​ដុល្លា​អាមេរិក​ប្រឈម​មុខ​នឹង​​បញ្ហា​​។

      ៩- គ្រោះមហន្តរាយ​​បណ្តាល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ​​​កើត​មាន​ឡើង​ជាញឹកញាប់​នៅ​ទូទាំង​ពិភពលោក​ ​បណ្តា​ប្រទេស​នានា​ចាប់ដៃគ្នា​ដើម្បី​​​ដោះស្រាយ​នឹង​​បញ្ហា​​ប្រឈម​នឹង​បម្រែ​បម្រួល​​អាកាសធាតុ​នេះ​។

      ១០- ការអភិវឌ្ឍ​នៃ​ប្រាជ្ញាសិប្បនិម្មិត​​បាន​ឈាន​ចូល​លំដាប់​ថ្នាក់​ថ្មី​ ​“សម័យ​​ប្រាជ្ញា​ថ្មី​” ​បាន​មកដល់​រួចជាស្រេច៕​​​

 

​​​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស