邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអបអរសាទរខួបទី៤០នៃការអនុវត្តកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនបានបើកយ៉ាងឱឡារិកនៅប៉េកាំង លោក ស៊ីជីនភីង ថ្លែងសុន្ទរកថាគន្លឹះ

2018-12-19 09:06:17

 

图片默认标题_fororder_习大大改革开放大会

  ព្រឹក​ថ្ងៃទី ១៨ ខែ​ធ្នូ មហាសនិ្នបាត​អបអរ​សាទរ​ខួប​ទី ៤០​នៃ​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ ក្រោម​អធិបតីភាព​របស់​លោក ស៊ីជីនភីង អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ ព្រម​ទាំង​មាន​ការ​​ថ្លែង​សុន្ទរកថា​គន្លឹះ​របស់​លោក​ផងដែរ ។

     គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី ១៨ ខែ​ធ្នូ​ឆ្នាំ ១៩៧៨ មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​បើក​ធ្វើ​សនិ្នសីទ​ពេញ​អង្គ​លើក​ទី​៣​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​អាណតិ្តទី ១១ ។ សនិ្នសីទ​លើក​នេះ​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជា​លក្ខណៈ​ប្រវតិ្តសាស្ត្រ​ស្តីពី​ការ​ចាត់​ទុក​កិច្ច​កសាង​សេដ្ឋកិច្ច​ជា​ការងារ​សំខាន់ និង​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស