姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងថា៖ ប្រទេសចិនមិនត្រូវមានកំហុសយ៉ាងផ្ទុយស្រឡះលើបញ្ហាជាមូលដ្ឋានជាដាច់ខាត

2018-12-18 15:40:31 cri

      ថ្ងៃ​ទី​១៨ ខែ​ធ្នូ  ​លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ដើម្បី​ជំរុញ​ឲ្យ​កំណែទម្រង់​និង​ការបើកទូលាយ​នៅ​យុគសម័យ​ថ្មី​មាន​ភាព​កាន់តែ​នឹងនរ​និង​ឈាន​ទៅ​មុខ​កាន់តែ​វែងឆ្ងាយ ប្រទេស​ចិន​ត្រូវ​ដោះស្រាយ​ទំនាក់ទំនង​រវាង​ការអភិវឌ្ឍ​និង​ភាពនឹងនរ​នៃ​កំណែទម្រង់​ឲ្យ​បាន​ត្រឹមត្រូវ។  ប្រទេស​ចិន​ជា​ប្រទេស​ធំ​មួយ មិន​អាច​មាន​កំហុស​ផ្ទុយស្រឡះ​លើ​បញ្ហា​ជា​មូលដ្ឋាន​ជា​ដាច់ខាត ត្រូវ​បង្កើន​គំនិត​ម៉ាក្រូ​និង​ការរចនា​ពី​លំដាប់​កំពូល ផ្តោត​លើ​ភាព​មិន​ស៊ីសហ្វាក់​និង​បញ្ហា​ដ៏​លេចធ្លោ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន ព្រមនិង​ធ្វើ​ការស្រាវជា្រវ​យ៉ាង​ស៊ីជម្រៅ ក្នុងន័យ​លើកកម្ពស់​ភាពប្រាកដប្រជា​នៃ​ការសម្រេចចិត្ត​ក្នុង​ការ​ធ្វើ​កំណែទម្រង់​របស់​ប្រទេសចិន​ជាបន្តបន្ទាប់៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស