王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា ទឹកដីដ៏ពិសិដ្ឋនៃសមាតុប្រទេសមិនអាចត្រូវបំបែកចេញសម្បីតែមួយតឹកនោះឡើយ

2018-12-18 15:01:42 cri

ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ លោក ស៊ីជីនពីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​ត្រូវ​អនុវត្ត​យ៉ាង​ពេញលេញ​និង​ត្រឹមត្រូវ​នូវ​គោលបយោបាយ​ប្រទេស​មួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ ប្រពលរដ្ឋ​ហុងកុង​គ្រប់គ្រង​ហុងកុង ប្រជាពលរដ្ឋ​ម៉ាកាវ​គ្រប់គ្រង​ម៉ាកាវ និង​ស្វ័យភាព​កម្រិតខ្ពស់ បំពេញ​ភារកិច្ច​ស្របតាម​រដ្ឋធម្មនុញ​និង​ច្បាប់មូលដ្ឋាន ដើម្បី​ថែរក្សា​ស្ថិរភាព​និង​វិបុលភាព​ដោយ​យូរ​នៅ​ក្រុងហុងកុង​និង​ក្រុង​ម៉ាកាវ ។ 

លោក ស៊ីជីនភីង បាន​បញ្ជាក់​ទៀត​ថា ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​ប្រទេស​ចិន​មួយ​និង​គំនិត​ឯកភាព​ឆ្នាំ ១៩៩២ ធ្វើ​ឲ្យ​ដើម្បី​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​និង​វប្បធម៌​រវាង​ត្រើយ​ទាំង​សងខាង​នៃ​ច្រកសមុទ្រ​តៃវ៉ាន់ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ជន​រួម​ជាតិ​នៃ​ត្រើយ​ទាំង​សងខាង ។ លោក​បាន​បន្ថែម​ទៀត​ថា ប្រទេស​ចិន​មាន​ការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​ដ៏​មុតមាំ​និង​សមត្ថភាព​ដ៏​ខ្លាំង​ក្លា​សម្រាប់​គាំពារ​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​ជាតិ  ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​សមាតុ​ប្រទេស​គឺ​មិន​អាច​ត្រូវ​បំបែក​ចេញ​សម្បី​តែ​មួយ​តឹក​ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស