刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីនប្រធានរដ្ឋចិន៖ប្រទេសចិនចំាបាច់ប្រកាន់ខ្ជាប់និងអភិវឌ្ឍសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនដោយឥតឈប់ឈរ

2018-12-18 15:01:45 cri

    ថ្ងៃទី​១៨ ខែធ្នូ ​លោក​ស៊ីជីនភីន​ប្រធានរដ្ឋ​ចិន​បាន​ថ្លែងថា​ ​ផ្លូវ​សង្គមនិយម​ប្រកប​ដោយ​
លក្ខណៈ​ប្រទេស​ចិន​ជា​ផ្លូវ​ដ៏​ធំទូលាយ​សម្រាប់​ប្រទេស​ចិន​សម័យ​ទំនើប​ដើរ​ឲ្យ​ទាន់​យុគសម័យ​​និង​ដឹកនាំ​ការ​អភិវឌ្ឍ​ស្រប​ទៅ​តាម​យុគសម័យ ​ហេតុនេះ​ចាំបាច់​បន្ត​ដើរទៅ​មុខ​ដោយ​មិន​ងាករេដាច់​ខាត។លោក​បាន​មាន​ប្រសាសន៍ថា​ ​កំណែទម្រង់​និង​បើក​ចំហ​នៃ​ប្រទេស​ចិន​​ត្រូវ​កែទម្រង់​អ្វីខ្លះ ​ត្រូវ​ធ្វើ​ដោយ​របៀប​ណា​គឺ​​ចំាបាច់​សមស្រប​គោលដៅ​ទូទៅ​នៃ​ការ​ធ្វើ​ទំនើបកម្ម​លើ​​ការ​អភិវឌ្ឍ​និង​ធ្វើ​ឲ្យ​​របរ​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​មាន​សុក្រឹតភាព​និង​ការ​ជំរុញ​​ប្រព័ន្ធ​អភិបាលកិច្ច​ជាតិ​និង​សមត្ថភាព​អភិបាលកិច្ច​​ជា​មាត្រដ្ឋាន​មូលដ្ឋាន។​លោក​ក៏​បាន​គូស​បញ្ជាក់​ថា​ ​ត្រូវ​ប្រកាន់​ខ្ជាប់​​ការ​ចាត់​ទុក​ការកសាង​សេដ្ឋកិច្ច​ជា​ស្នូល​ក្នុង​រយៈពេល​យូរ​និង​ប្រកាន់​ខ្ជាប់​គោលការណ៍​មូលដ្ឋាន​ទាំង​៤ ​ប្រកាន់​ខ្ជាប់​កំណែទម្រង់​និង​បើក​ចំហ​មិន​ងាករេ​ជា​ដាច់ខាត៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស