王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេសចិនត្រូវប្រកាន់ខ្ជាប់ការពង្រឹងនិងកែលម្អសមត្ថភាពនៃការដឹងនាំរបស់បក្សកម្មុយនិស្តចិន

2018-12-18 15:00:47 cri

ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ លោក ស៊ីជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កម្មុយនិស្តចិន​បាន​ថ្លែង​ថា ការ​អនុវត្ត​ដោយ​ជោគជ័យ​នៃ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ​រយៈពេល ៤០ ឆ្នាំ​បាន​បង្ហាញ​ថា ការ​ដឹក​នាំ​នៃ​បក្ស​កម្មុយនិស្ត​ចិន​ជា​ខ្លឹមសារ​ពិត​នៃ​​សង្គម​និយម​ប្រកបដោយ​លក្ខណៈ​ពិសេស​ចិន និង​ជា​ឧត្តមភាព​ធំ​បំផុត​នៃ​របប​សង្គម​និយម​ប្រកមដោយ​លក្ខណៈ​ពិសេស​ចិន​ហេតុនេះ ។ ការ​ប្រកាន់ខ្ជាប់​ការដឹកនាំ​នៃ​បក្សកម្មុយនិស្ត​ចិន​ជា​បញ្ហា​ជា​គោលការណ៍​សំខាន់​បំផុត​ដែល​មិន​អាច​រង្គោះរង្គើ​បានឡើយ ។ បក្សកម្មុយនិស្ត​ចិន​ត្រូវ​លើក​កម្ពស់​សមត្ថភាព​កាន់​អំណាច​និង​កម្រិត​ដឹកនាំ​​ ដើម្បី​ធានា​ឲ្យ​នាវា​នៃ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ​របស់​ប្រទេស​ចិន​អាច​បរឆ្ពោះ​ទៅ​កាន់​ទិសដៅ​ដ៏​ត្រឹមត្រូវ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស