郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការកំពូលឥណ្ឌាតតម្រូវឲ្យការពារការសម្ងាត់របស់អ្នករងគ្រោះការរំលោភសេពសន្ថវ:

2018-12-12 16:08:16 cri

  ថ្ងៃ​ទី​១១​ខែ​ធ្នូ តុលាការ​កំពូល​ឥណ្ឌា​បាន​ហាម​មិន​ឲ្យ​ប្រព័ន្ធ​សារ​ព័ត៌មាន ផ្នែក​ប៉ូលីស​និង​ប្រព័ន្ធ​តុលាការ​បង្ហើប​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណរបស់​អ្នក​រង​ការ​រំលោភសេពសន្ថវៈ ដើម្បី​ការ​ពារ​ការ​សម្ងាត់​របស់​អ្នក​រង​គ្រោះ ។ ហើយ​របាយការណ៍​ស៊ើប​អង្កេត​ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​រំលោភ​សេពសន្ថវៈក៏​មិន​អនុញ្ញាត​ឲ្យ​ប្រកាស​នោះ​ទេ ។ ស្ថាប័ន​ពេទ្យច្បាប់​ត្រូវ​ប្រគល់​របាយការណ៍​អំពី​អ្នក​រង​គ្រោះ​ដាក់ជូនតុលាការ​ដោយសម្ងាត់​ លើកលែងតែអ្នក​រង​គ្រោះ​បាន​ផ្តើម​គំនិត​ទាក់​ទង​ជា​មួយ​ប្រព័ន្ធ​សារ​ព័ត៌មាន បើ​ពុំ​នោះ​សោត ប្រព័ន្ធ​សារ​ព័ត៌មាន​មិន​ត្រូវ​ទៅ​យក​បទ​សម្ភាសន៍​យ៉ាង​សកម្ម​នោះ​ទេ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស