王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ទទួល​ស្គាល់​ថា គណបក្ស​កាន់​អំណាច​ត្រូវ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​តាម​តំបន់​ឆ្លងតាម​រយៈ​បណ្តាញ

2018-12-12 17:49:24 cri

     យប់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ លោក Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ឆ្លង​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter ទទួល​ស្គាល់​ថា បក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់អំណាច​ឥណ្ឌា​បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ការបោះឆ្នោត​តាម​តំបន់​គឺ​ក្នុង​រដ្ឋចំនួន ៥ ដែល​បាន​ធ្វើ​នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​បាន​សម្តែង​ការអបអរសារទរ​ចំពោះ​បក្ស​សមាជជាតិ​និង​បក្ស​ដទៃ​ទៀត​ដែល​បាន​ជាប់​ឆ្នោត​លើក​នេះ ។ 

      លោក Modi បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​លើក​នេះ​នឹង​ពង្រឹង​និង​ពង្រីក​ការ​ប្តេជ្ងា​ចិត្ត​របស់​យើងថែម​ទៀត ​ដើម្បី​បំរើ​ប្រជាជន​ឥណ្ឌា ហើយ​យើង​នឹង​កាន់តែ​ខឹងខំប្រឹងប្រែង ដើម្បី​បំរើ​ប្រជាជន​និង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ឥណ្ឌា ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស