姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាកាសចរណ៍ស៊ីវិលចិននឹងបង្កើតក្រុមហ៊ុនដឹកជញ្ជូនដែលមានលំដាប់លេខ១លើពិភពលោក

2018-12-11 17:18:06 cri

      ថ្ងៃ​ទី​១០ ខែ​ធ្នូ នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន​បាន​ប្រកាស​គោលសំខាន់​ប្រតិបត្តិ​ស្តីពី​ការ​កសាង​ប្រទេស​ខ្លាំងក្លា​ខាង​អាកាសចរណ៍​ស៊ីវិល​ក្នុង​យុគសម័យ​ថ្មី។  គោលសំខាន់​នេះ​បាន​លើកឡើង​ថា​ ប្រទេស​ចិន​នឹង​បង្កើត​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​មាន​លំដាប់​លេខ​១លើ​ពិភពលោក ក៏ដូចជា​បង្កើត​សហគ្រាស​ចរាចរណ៍ទំនិញ​អាកាសចរណ៍​ដ៏​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ផងដែរ។

      បច្ចុប្បន្ននេះ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ដឹកជញ្ជូន​អាកាសចរណ៍​ទ្វេភាគី​ជាមួយ​ប្រទេស​តាម​បណ្តោយ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ចំនួន​៦២ ក្នុងនោះ​បាន​សម្រេច​ការ​ហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ចំនួន​៤៣។

 

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស