魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីថែ្លងថា ទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ីនិងចិនមិនត្រូវបានកំណត់ដោយកត្តាខាងក្រៅនោះទេ

2018-12-06 16:11:39 cri

    លោកស្រី​ Maria​ Zakharova​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថែ្លង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាលពី​ថ្ងៃទី​ ៥​ ខែធ្នូ​ ថា​ រុស្ស៊ី​និង​ចិន​យកចិត្ត​ទុកដាក់​ដល់​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។​ទំនាក់ទំនង​នេះ​មិនត្រូវ​បានកំណត់​ដោយ​កត្តា​ខាង​ក្រៅ​នោះទេ។​

    លោកស្រី​ Maria​ Zakharova​ បានថែ្លងថា​ ប្រទេសចិន​គឺជា​អ្នកចូលរួម​ក្នុង​កិច្ចការ​អន្តរជាតិ​ដែល​ប្រកបដោយ​ទំនួលខុសត្រូវ។​នៅក្នុង​បរិយាកាសអន្ដរជាតិ​ដែល​អស្ថិរភាព​នា​ពេល​បច្ចុប្បន្ននេះ​ កិច្ចសន្ទនា​ជិតស្និទ្ធ​រវាង​អ្នកចូលរួម​ក្នុង​កិច្ចការអន្តរជាតិ​ដែល​ប្រកប​ដោយ​ទំនួលខុសត្រូវ​គឺមាន​សារៈសំខាន់​ក្រៃលែង។​ប្រទេសចិន​និង​រុស្ស៊ី​បាន​បង្ហាញ​ពី​គុណភាព​ទាំងនេះ​ដល់​ពិភពលោក​ជាច្រើន​មកហើយ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស