李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនថ្លែងពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិននៅប្រទេសអេស្ប៉ាញ អាហ្សង់ទីន ប៉ាណាម៉ា និងព័រទុយហ្គាល់ ព្រមទាំងការចូលរួមសន្និសីទកំពូលលើកទី ១៣ នៃមេដឹកនាំនៃក្រុមប្រទេស G ២០

2018-12-06 15:24:12 cri

ចាប់​​ពី​ថ្ងៃទី​ ២៧ ខែវិច្ឆិកា​ ដល់​ថ្ងៃទី ៥ ខែ​ធ្នូ​ ឆ្នាំ​២០១៨នេះ​ លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេស្ប៉ាញ​ អាហ្សង់ទីន ប៉ាណាម៉ា​និង​ព័រទុយហ្គាល់​ ព្រមទាំង​ការ​​ចូលរួម​សន្និសី​ទកំពូល​លើកទី​ ១៣ នៃ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G ២០​នៅ​ក្រុងBuenos Aires ប្រទេស​អាហ្សង់​ទីន។  បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ លោក​វ៉ាង​យី​ សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ធ្វើការ​បកស្រាយ​ទៅកាន់​អ្នក​កាសែត​អំ​ពី​សភាពការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ។

       លោក​វ៉ាង​យី​បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​រដ្ឋ​ចិន​ ស៊ីជីន​ភីង​ បាន​ដឹកនាំ​ប្រទេស​ចិន​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មហាប្រទេស​សំខាន់​ៗ​ក្នុងរយៈពេល​វែង​ ។ ដំណើរ​ទស្សនកិច្ចរបស់​លោក​ស៊ីជីនភីង​​នៅ​អឺរ៉ុប​និង​អាមេរិកឡាទីន​​បាន​ជំរុញ​​និន្នា​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​អំពី​គំនិតផ្តួច​ផ្តើម​ “​ ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​”​ ព្រមទាំងបាន​​ត្រួសត្រាយ​អនាគត​នៃ​ការ​អភិវឌ្ឍទំនាក់ទំនង​រវាង​ចិននិង​អឺរ៉ុប​ ចិននិង​អាមេរិក​ឡាទីន ។

       មតិ​​​ជាតិ​អន្តរជាតិ​បាន​កោតសរសើរ​ជាទូទៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​លើកនេះ​ ដោយ​បាន​បញ្ជាក់ថា​ ដំណើរ​ការទូត​របស់​ប្រមុខ​រដ្ឋ​ចិន​បាន​ឆ្លុះ​បញ្ចាំង​ពី​កម្លាំង​ឥទ្ធិពល​របស់​ចិន​លើ​ឆាកអន្តរជាតិ ។ ពោល​គឺ​ទីមួយ​ បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៃ​ក្រុម​ប្រទេស​G20  ពង្រឹងនិង​ពង្រីក​ទំនាក់ទំនង​ជាមួយ​​មហា​ប្រទេស​នានា​ ។ ទី​ពីរ​ បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ចិននិង​អេស្ប៉ាញ​ ចិននិង​ព័រទុយហ្គាល់  និង​បំពេញ​បន្ថែមនូវ​​កម្លាំង​រស់​រវើក​ដល់​ទំនាក់ទំនង​រវាង​ចិននិង​អឺរ៉ុប ។ ទី​បី​ រឹត​ចំណង​មិត្តភាព​រវាង​ចិន​និង​ប្រទេស​អាហ្សង់ទីន ចិននិង​ប៉ាណាម៉ា​ ធ្វើ​ឲ្យ​មានភាព​ល្អ​ពេញ​លេញ​នូវ​គម្រោង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិននិង​ប្រទេសអាមេរិក​ឡាទីន​​ ។ ទី​បួន​ បាន​ធ្វើ​ការបកស្រាយ​ពី​ផ្លូវ​និង​ទស្សនៈនៃ​ការ​អភិវឌ្ឍ​របស់​ចិន​ និង​បង្ហាញ​ពី​ទំនុក​ចិត្ត​និង​បរិយាប័ន​របស់​ចិន​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស