马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ម៉ាឡេស៊ីនិងសិង្ហបុរីបន្ទោសគ្នាទៅវិញទៅមកថាបានរំលោភលើអធិបតេយ្យភាពដែនអាកាសនិងដែនសមុទ្រ

2018-12-06 14:52:53 cri

    ថ្ងៃ​ទី​៥​ខែ​ធ្នូ ​លោក ​MahathirBinMohamadនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​ថ្លែង​ពេល​ផ្តល់​សម្ភាស៍​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​ថា ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ត្រួតពិនិត្យ​ចំពោះ​ព្រំដែន​លើ​សមុទ្រ​រវាង​ម៉ាឡេស៊ី​និង​សិង្ហបុរី ​ដើម្បី​បញ្ជាក់​ថា ​តើ​នាវា​ម៉ាឡេស៊ី​បាន​រំលោភលើ​ដែន​សមុទ្រ​របស់​សិង្ហបុរី​ឬអត់។តាម​ដំណឹង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​សិង្ហបុរីបាន​ថ្កោល​ទោស​ថា​នាវា​នៃ​អង្គការ​អនុវត្ត​ច្បាប់​កិច្ចការ​សមុទ្រ​ម៉ាឡេស៊ី​បាន​ចូលក្នុង​ដែន​សមុទ្រ​សិង្ហបុរី​ជា​ច្រើន​លើក​ក្នុង​ពីរ​សប្តាហ៍​កន្លងមក​នេះ ​ហើយ​បាន​តវ៉ាចំពោះ​ការនេះ។ប៉ុន្តែ ​លោកMahathirBinMohamadបាន​ថ្លែង​ពេល​ផ្តល់​សម្ភាស៍ថា ​លោកយល់​ឃើញថា ​នាវា​ម៉ាឡេស៊ី​មិន​ចូល​លើស​ពី​ព្រំដែន​ទេ។

អ្នកបកប្រែ:马小青
ប្លុកពិសេស