马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានIMFអំពាវនាវឲ្យប្រទេសនានារួមគ្នាកសាងពហុភាគីនិយមថ្មី

2018-12-06 14:52:11 cri

     លោកស្រីChristineLagardeប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ថា ​ស្ថានការណ៍​នៃ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ស្មុគស្មាញ ​ប្រទេស​នានា​គួរ​តែ​រៀបចំ​ជា​ថ្មី​ឡើងវិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​សតវត្សរ៍​ទី​២១​ ដើម្បី​រួម​គ្នា​កសាង​ពហុភាគី​និយម​ថ្មី។

     លោកស្រីChristineLagardeបាន​យល់ឃើញ​ថា​ សន្និសីទ​កំពូល​នៃ​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​ប្រទេស​G20ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន​នា​ពេល​កន្លង​ទៅ​នេះ​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​ក្នុង​ការ​ជៀសវាង​កុំ​ឲ្យ​ស្ថានការណ៍​ពាណិជ្ជកម្ម​មាន​ភាព​តានតឹង​កើនឡើង ​គឺ​គួរ​ឲ្យ​លើក​ទឹកចិត្ត ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ​យើង​ចាំបាច់​បន្ត​បន្ធូរបន្ថយ​ទំនាស់​ពាណិជ្ជកម្ម​ ព្រមពេល​ជា​មួយ​គ្នា​ កែ​លម្អ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពី​ចក្ខុវិស័យ​អនាគត។

     លោកស្រីChristineLagardeបានអំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នានា​កែ​លម្អ​និង​កសាង​ជា​ថ្មី​ឡើងវិញ​នូវ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​រួម​គ្នា​ខិតខំប្រឹងប្រែង​ដើម្បី​បង្កើត​យុគសម័យ​នៃ​ការ​ច្នៃប្រឌិត​ថ្មី​មួយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស