王昭君
26℃
Beijing
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញចូលរួមព្រះរាជពិធីលៀងសាយភោជន៍ដែលរៀបចំដោយព្រះចៅFilipeទី៦នៃប្រទេសអេស្ប៉ាញ

2018-11-29 11:40:56 cri

图片默认标题_fororder_习大大宴会

      នាយប់​ថ្ងៃទី​២៨​ខែ​វិច្ឆិកា​​តាម​ម៉ោង​តំបន់​ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​អេស្ប៉ាញ​បាន​អញ្ជើញ​ចូលរួម​ព្រះរាជ​ពិធី​លៀង​សាយ​ភោជន៍​ដ៏​ឱឡារិក​ដែល​រៀបចំ​ដោយ​ព្រះ​ចៅ​Filipe​ទី​៦​នៃ​ប្រទេស​អេស្ប៉ាញ​នៅ​ព្រះបរមរាជវាំង​ក្រុង​ម៉ាឌ្រីដ​។

       ​ព្រះ​ចៅ​Filipe​ទី​៦​បាន​មាន​ព្រះរាជ​បន្ទូលថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ីជីនភីង​លើក​នេះ​គឺ​ជា​និមិត្តសញ្ញា​ថ្មី​មួយ​ទៀត​​ដែល​មុខ​ជា​នឹង​អាច​ជំរុញ​ទំនាក់ទំនង​រវាង​អេស្ប៉ាញ​និង​ចិន​ឱ្យ​ឈាន​ចូល​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​ជា​មិន​ខាន​​។

        លោក​ស៊ីជីនភីង​បាន​ថ្លែង​​ថា​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​បំពេញ​ទស្សនកិច្ច​លើក​នេះ​ ​ខ្ញុំ​និង​ថ្នាក់​ដឹក​អេស្ប៉ាញ​បាន​ផ្លាស់​ប្តូរ​មតិយោបល់​ដោយ​ស៊ី​ជម្រៅ​អំពី​បញ្ហា​ដែល​យកចិត្តទុកដាក់​ដូច​គ្នា​បូក​រួម​ទាំង​​ទំនាក់ទំនង​រវាង​ចិន​និង​អេស្ប៉ាញ​ជាដើម​ ​និង​បាន​មូល​គំនិត​ឯកភាព​សំខាន់​ៗ​ជាច្រើន​។​ ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ថា​នឹង​ចាង់ទុក​ខួប​ទី​៤៥​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិន​និង​អេស្ប៉ាញ​ជាលានានុវត្តភាព​មួយ​ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រាស្រ័យ​ទាត់​ទង​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​កាន់តែ​ស្អិតល្មួត​ ​ជំរុញ​កិច្ច​កសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ​ក្នុង​ន័យ​ជំរុញ​ទំនាក់ទំនង​ភាព​ជា​ដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ឡើងដល់​កម្រិត​ថ្មី​ដើម្បី​​ផ្តល់​សុភមង្គល​និង​ផល​ប្រយោជន៍​កាន់តែ​ច្រើន​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕

អ្នកបកប្រែ:王昭君

ពិភាក្សា()