李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក លីខឺឈាង នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយនិងលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា

2018-11-16 10:59:05 cri

图片默认标题_fororder_1     

 រសៀលថ្ងៃ ទី​១៥ខែវិច្ឆិកា​​ លោក លីខឺឈាង នាយករដ្ឋមន្រ្តីនៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន​បានជួបពិភាក្សា​ជាមួយ​និង​លោកស្រី Aung San Suu Kyi ​ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍សិង្ហបុរី។

លោក លីខឺឈាង បាន​ថ្លែងថា​ ប្រទេស​ចិន​យកចិត្តទុកដាក់​ខ្ពស់​ទៅលើការអភិវឌ្ឍទំនាក់​​ទំនងជាមួយ​ប្រទេស​មីយ៉ាន់ម៉ា គាំទ្រ​ប្រទេស​មីយ៉ាន់​ម៉ា​ដើរតាមផ្លូវ​អភិវឌ្ឍន៍ដែល​សមស្រប​នឹងស្ថានការណ៍របស់​ប្រទេស​ខ្លួន​។ ប្រទេស​ចិន​គាំទ្រការខិតខំប្រឹងប្រែងរបស់​ប្រទេស​​មីយ៉ាន់ម៉ា​ក្នុងការគាំពារស្ថិរភាព​ក្នុង​ប្រទេស គាំទ្រ​ប្រទេស​មីយ៉ាន់​ម៉ា​និង​ប្រទេស​បង់ក្លាដែស ​ដោះស្រាយ​បញ្ហារដ្ឋ Rakhineដោយសមរម្យតាមរយៈការពិគ្រោះពិភាក្សា ​ហើយចិនរីករាយក្នុងការផ្តល់​ការគាំទ្រ​និង​ជំនួយ​ដ៏​ចំបាច់​ដើម្បី​សម្រេចបានរឿងនេះ។

ជាការឆ្លើយតប លោកស្រី Aung San Suu Kyi ​បាន​ថ្លែងថា​ ប្រទេស​មីយ៉ាន់​ម៉ា​រីករាយ​រួមាហការជាមួយ​និង​ប្រទេស​ចិនដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការលើវិស័យ​ដូចជាសេដ្ឋកិច្ច​ពាណិជ្ជកម្ម​​ធនធាន​មនុស្សនិង​អប់​រំ​ជា​ដើម​ ក៏ដូចជាបន្តរួម​ជាមួយ​និង​ភាគី​ពាក់​ព័ន្ធធ្វើ​ការ​ខិតខំប្រឹងប្រែង ដើម្បីបង្កើតបរិស្ថានខាងក្រៅ​ដ៏​ល្អប្រសើរ​ដើម្បីសម្រេចនូវ​សន្តិភាព​និង​វឌ្ឍនភាពរបស់​ប្រទេស​មីយ៉ាម៉ា​៕​

អ្នកបកប្រែ:李展精
ប្លុកពិសេស