郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា ចិនរីករាយរួមសហការជាមួយបណ្តាប្រទេសដើម្បីជំរុញការចារចា RCEP ដើម្បីធ្វើឲ្យប្រជាជននៃបណ្តាប្រទេសនានាក្នុងតំបន់ទទួលបានផលប្រយោជន៍ក្នុងពេលឆាប់ៗ

2018-11-16 11:04:34 cri

      ថ្ងៃទី ១៥ ខែ​វិច្ឆិកា លោកស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​បណ្តា​ប្រទេស​ដើម្បី​បន្ត​ជំរុញ​ការ​ចរចា​ស្តីពី​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ក្នុង​តំបន់​(ហៅ​កាត់ RECP )ដោយ​ឈរ​លើ​គោលការណ៍​គោរព​គ្នា​ យោគយល់​និង​ធ្វើ​សម្បទាន​​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​ធ្វើ​ឲ្យ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​ពេល​ឆាប់ៗ ។

សូម​បញ្ជាក់​ថា សនិ្នសីទ​ថ្នាក់​ដឹក​នាំ​​នៃ​កិច្ចព្រម​ព្រៀង​ភាពជា​ដៃ​គូ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ក្នុង​តំបន់​លើក​ទី​២ បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃទី ១៤ ខែ​វិច្ឆិកា ។ លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​​ក្នុង​សនិ្នសីទ ។ សនិ្នសីទ​បាន​ចេញ​ផ្សាយ​សេចកី្ត​ថ្លែងការណ៍​រួម​អះអាង​ថា ការ​ចរចា RECP​បាន​ទទួល​ការវិវឌ្ឍ​រីក​ចម្រើន​ដោយ​ប្រាកដ​ប្រជា​​ជា​ស្រេច​ហើយ​ ដោយ​បណ្តា​ភាគី​នានា​សុទ្ធ​តែ​បាន​បង្ហាញ​​ពី​ការ​បេ្តជ្ញា​ចិត្ត​ដែល​ចង់​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​នេះ​នៅ​ឆ្នាំ ២០១៩ ៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស