翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអាស៊ីប៉ាស៊ីហ្វិកខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោកនៅឆ្នាំក្រោយ

2018-11-16 15:40:04 cri

图片默认标题_fororder_16982192470826283869

      ក្នុង​សនិ្នសីទ​ថ្នាក់​ដឹកនាំ​លើក​ទី​ពីរ​ដែល​បាន​បើក​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​សបា្តហ៍​​នេះ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ចំនួន ១៦​ដែល​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ភាពជាដៃ​គូ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ក្នុង​តំបន់​(ហៅ​កាត់ RECP)បាន​ឯកភាព​គ្នា​ថា ការចរចា​អំពី​ RECP​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ជាក់​ស្តែង​​រួច​ជា​ស្រេច​ហើយ ហើយ​កំពុង​ឈាន​ចូល​ដំណាក់​កាល​ចុង​ក្រោយ​បំផុត​នៃ​​ការចរចា បណ្តា​ភាគី​នានា​បាន​និង​កំពុង​ខិត​ខំប្រឹង​ប្រែង​ ដើម្បី​សម្រេច​ការ​ចរចា RECP នេះ​នៅ​ឆ្នាំ ២០១៩ ។ ប្រការ​នេះ​មាន​ន័យ​ថា ​ប្រទេស​​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​បាន​រំពឹង​ថា នឹង​អាច​​ឈាន​ដល់​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ ។

     ទាក់​ទឹន​និង​រឿង​នេះ លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​លើក​ឡើង​ថា ការ​ចរចា​អំពី​ RECP ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ជាក់​ស្តែង អត្រា​សម្រេច​បាន​នូវ​​ការចរចា​បាន​លើក​កម្ពស់​ពី​ជិត​​៥០​ភាគ​រយ​នា​ឆ្នាំ​ទៅ​ឡើង​ដល់​ជិត ៨០ ភាគរយ​ក្នុង​ឆ្នាំ​នេះ ។

     បើ​យើង​មើល​ដោយ​សត្យានុម័ត​អាច​ឃើញ​ថា កម្រិត​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​កម្រិត​បើក​ទូលាយ​របស់​សមាជិក​នៃ RECP គឺ​មិនទាន់​មាន​​​តុល្យភាព​ទេ​ ដោយសារ​បណ្តា​ភាគី​នានា​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​ដ៏​ខុសៗ​គ្នា ដូច្នេះ ថ្នាក់​ដឹក​នាំ​ដែល​បាន​ចូលរួម​សនិ្នសីទ​សង្ឃឹម​ថា RECP គួរតែ​បង្ហាញ​ពី​ភាព​រស់​រវើក​ និង​យោគយល់​ពី​ចំណុច​រសើប​រៀង​ខ្លួន​ ក៏​ដូច​ជា​ធានា​ឲ្យបាន​នូវ​​ភាព​គ្រប់​ជ្រុង​ជ្រោយ តុល្យភាព គុណភាព​ខ្ពស់ និង​កម្រិត​ខ្ពស់​របស់​ RECP ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​​ទាំង​អស់​សុទ្ធ​តែ​អាច​ទទួល​បាន​ផល​ប្រយោជន៍​​ ក៏​ដូច​ជា​សម្រេច​បាន​នូវ​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ-ឈ្នះ ។

​​​​​​​      បច្ចុប្បន្ន ក្រោម​បរិបទ​ដែល​ឯកតោភាគីនិយម​​នៅ​លើ​ពិភពលោក​កំពុង​ងើប​​ឡើង​វិញ ភាព​ផ្ទុយ​នឹង​ការ​ធ្វើ​​សកលភាវូបនីយកម្ម​និងការ​​គាំពារ​​និយម​មានស​ភាព​កាន់​តែ​ខ្លាំង​​ឡើង​ៗ ការ​ចរចា​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​RCEP គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ។

      ទី​មួយ RCEPនឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជនក្នុង​តំបន់​​ប្រមាណ​ ៣៥០០ លាន​នាក់​ ដែល​ត្រូវ​ជា​ ៥០ ភាគរយ​នៃ​ចំនួន​​ប្រជាជន​សរុប​លើ​ទូទាំង​ពិភពលោក​​ ។ បន្ទាប់​ពី​ការ​ឯកភាព​គ្នា​ RCEP​​​នឹង​នាំ​មក​នូវ​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​លើ​ពិភពលោក ពោល​គឺ​នឹង​នាំ​មក​នូវ​តម្លៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ដែល​មានតម្លៃ​ ​២២,៥​ ទ្រីលាន​នៅ​លើ​​ពិភពលោក ។

     ទីពីរ RCEPបាន​បង្ហាញ​ពី​ឆន្ទៈដ៏​មុតមាំ​​របស់ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។

     ទី​បី RCEP​នឹង​បង្ហាញ​នូវ​ការរួម​ចំណែក​​របស់​ទី្វប​អាស៊ីមួយ​ដែល​មានសាមគ្គីភាព​ចំពោះសេដ្ឋកិច្ច​ពិភពលោក ។

      ដោយ​មក​ពី​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​​ការគាំពារនិយម​ខាង​ពាណិជ្ជកម្ម​របស់​អាមរិក​នឹង​កាន់​តែ​រីករាលដាល​​ខ្លាំង​ឡើងៗ​​ អង្គភាព​​សេដ្ឋកិច្ច​អាស៊ី​នានា​កាន់​តែ​មាន​ហេតុផល​និង​កម្លាំង​ចលករ​ក្នុង​ការ​​ជំរុញ​ការ​ចរចា​ចុង​ក្រោយ​នៃ​RCEP ។ នៅ​ឆ្នាំ ២០១៩ ប្រហែល​មិន​ត្រឹម​តែ​អាច​បញ្ចប់​ការ​ចរចាប៉ុណ្ណោះ​​ទេ ប៉ុន្តែ​អាច​នឹង​មានលទ្ធភាព​​ចាប់​ផ្តើម​អនុវត្ត​ក្នុង​ពេល​តែ​មួយ​ផង​ដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស