姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអាមេរិកប្រកាសដាក់ទណ្ឌកម្មចំពោះតួអង្គចំនួន២៦របស់ប្រទេសគុយបា

2018-11-16 17:47:24 cri

      ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ចំពោះ​តួអង្គ​ចំនួន​២៦​របស់​ប្រទេស​គុយបា ដែល​នឹង​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​នេះ​ត​ទៅ។

      តាម​សេចក្តី​ប្រកាស​របស់ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា តួអង្គចំនួន​២៦​របស់​គុយបា​ដែល​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ស៊ើបការ​និង​យោធា​របស់​គុយបា ក្នុងនោះ​មាន​តួអង្គ​១៦​ជា​សណ្ឋាគារ ដែល​ត្រូវ​បាន​ភាគី​អាមេរិក​ចាត់ទុកថា​ជា​អង្គភាព​របស់​ស្ថាប័ន​យោធា​គុយបា។ ជាមួយគ្នានេះ ពលរដ្ឋ​និង​សហគ្រាស​អាមេរិក​ក៏​នឹងមិន​ត្រូវ​បាន​អនុញ្ញត​ឲ្យ​ធ្វើ​ការដោះដូរ​ខាង​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ជាមួយ​អង្គភាព​របស់​គុយបា​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នោះដែរ។

 

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស