李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាននានារបស់ប៊្រុយណេរំពឹងទុកយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក ស៊ីជីនភីងប្រធានរដ្ឋចិន

2018-11-16 15:05:35 cri

លោក​  ស៊ី​ជីនភីង​ប្រធាន​រដ្ឋចិន​នឹង​អញ្ជើញ​ទៅ​បំពេញ​ទសហសនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ប៊្រុយណេនាពេល​ដ៏​ខ្លី​ខាងមុខ​នេះ​។ មជ្ឈដ្ឋាន​នានា​របស់​ប្រទេស​ប៊្រុយ​ណេមានការរំពឹងទុក​យ៉ាង​ខ្លាំង​ចំពោះដំណើរ​ទស្សនកិច្ចរបស់​លោក​​ ស៊ី​ជីន​ភីង ប្រធានរដ្ឋចិន​លើក​នេះ ​ដោយរំពឹងថា​ប្រទេស​ប៊្រុយណេនិង​ចិន​អាច​ជំរុញ​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរឲ្យ​ឡើង​ដល់​កម្រិត​ថ្មីមួយទៀត​។ 

លោកAminudin រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ យុវជន​និង​កីឡាប្រទេស​ប៊្រុយណេ​បាន​ថ្លែងថា​ ប្រទេស​ប៊្រុយណេនិង​ចិន​មាន​ទំនាក់​ទំនងមេត្រីភាព​ជា​យូរ​អង្វែង ហើយទំនាក់​ទំនង​មិត្តភាព​បែបនេះ​ នៅ​តែ​មាន​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប្រទស​ទាំង​ពីរ​ដដែល​ ហើយ​នឹង​បន្ត​ថែរក្សាជា​រៀងរហូត​ទៅ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស