郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនអះអាងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង នៅប្រទេសហ្វីលីពីននឹងមានសារៈសំខាន់ជានិមិត្តសញ្ញាមួយក្នុងការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងចិននិងហ្វីលីពីន

2018-11-16 11:46:28 cri

      តប​តាម​ការ​អញ្ជើញ​របស់​លោក Duterte ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ហ្វីលីពីន ។

      ថ្ងៃទី ១៥ ខែ​វិច្ឆិកា ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​ចិន​នៅ​ក្រុង​ម៉ានីល​ រដ្ឋធានី​ប្រទេស​ហ្វីលីពីន លោក Zhao Jianhua ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន​បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានរដ្ឋចិន ស៊ី ជីនភីង លើក​នេះ​​នឹង​មាន​សារៈសំខាន់​​ជា​និមិត្តសញ្ញា​មួយ​ក្នុង​ការ​ពង្រឹង​និង​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន ហើយ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ស៊ី​ជម្រៅ​និង​វែង​ឆ្ងាយ​ទៅ​លើ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​អនាគត ។ ប្រទេស​ចិន​រីក​រាយ​ផ្តល់​ការ​គាំទ្រ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ច្រើន​​វិស័យ​​និង​ដោយ​ស៊ី​ជម្រៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ហ្វីលីពីន​ តាម​រយៈ​ប្រតិបតិ្តការ​ជាក់​ស្តែង ក្នុង​ន័យ​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន ។ លោក Zhao Jianghua បាន​​រំពឹង​ទុក​ថា នៅ​ពេល​អនាគត ប្រទេស​ទាំង​ពីរ​នឹង​អាច​គ្រប់​គ្រង​និង​​ដោះ​ស្រាយ​ដោយ​សមរម្យ​នូវ​ការ​ខ្វែក​គំនិត​គ្នា​លើ​បញ្ហា​សមុទ្រ និង​រក្សា​​ការ​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ស្អិត​ល្មួត​ក្នុង​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​ផ្នែក​​សមុទ្រ​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស