翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសន្តិសុខមហាសមុទ្រអាស៊ីលើកទី ៦ បើកធ្វើនៅប្រទេសចិន

2018-11-16 15:26:12 cri

    ​​​​​​​ថ្ងៃទី ១៥ ខែ​វិច្ឆិកា វេទិកា​សន្តិសុខ​មហា​សមុទ្រ​អាស៊ី​លើក​ទី ៦ ដែលមាន​​រយៈ​ពេល ២ ថ្ងៃ​បាន​បើក​ធ្វើ​នៅ​ក្រុង​ហៃខូវ ខេត្ត​ហៃណាន ប្រទេសចិន​ ក្រោម​ប្រធានបទ “ការអភិវឌ្ឍថ្មី​នៃ​ច្បាប់​មហាសមុទ្រ​ និង​គោល​នយោបាយ​មហា​សមុទ្រក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកនិង​ប៉ូលខាង​ជើង​​”។ តំណាង​ស្ថាប័ន​ស្រាវជ្រាវ​​ អ្នក​ជំនាញ​ និង​បញ្ញវន្តជាង ៤០ នាក់​​ដែល​មក​ពី​ប្រទេស​ចិន កាណាដា អូស្ត្រាលី ជប៉ុន កូរ៉េ​ខាង​ត្បូង សិង្ហបុរី វៀតណាម​ និង​ហ្វីលីពីន​ជាដើម​បាន​ចូលរួម​វេទិកា​លើក​នេះ​​ ។

    លោក​Wu Shicun​ ប្រធាន​បណ្ឌិត្យសភា​សមុទ្រ​ចិន​ខាង​ត្បូងនៃ​​ប្រទេសចិន​បាន​ថ្លែងថា ​​ប្រឈម​នឹង​ស្ថានការណ៍​​​បច្ចុប្បន្ននិងបញ្ហា​ប្រឈម​អំពី​​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​​សមុទ្រ​​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​​ ប្រទេសចិន​ត្រូវ​ការ​សម្រប​សម្រួល​ទំនាក់ទំនង​​​បីធំៗ​ ពោល​គឺ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​អាមេរិក ​​​​ចិន​និង​អាស៊ាន និង​​ទំនាក់​ទំនង​រវាង​ចិន​និង​ប្រទេស​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ជំរុញ​ភារកិច្ច​ធំបី​នៃ​កិច្ចសហប្រតិបត្តិការ​​សមុទ្រ និងសេចក្តី​ព្រាង​ក្រប​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​​ឲ្យ​ស្ថានការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ស្ថិរភាព និង​បង្កើត​របៀបរៀបរយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស