翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយនិងលោក BobDadae អគ្គទេសាភិបាលប្រទេសប៉ាពូអាស៊ីនូវែហ្គីណេ

2018-11-16 18:24:03 cri

图片默认标题_fororder_17203893

​​      ថ្ងៃទី ១៦ ខែ​វិច្ឆិកា លោក​​ស៊ី ​ជីនភីង ប្រធាន​រដ្ឋចិន​បាន​ជួបពិភាក្សា​ជាមួយ​និង​លោក BobDadae អគ្គទេសាភិ​បាល​​ប្រទេសប៉ាពូអាស៊ីនូវែហ្គីណេនៅ​កំពង់​ផែ​Moresby ប្រទេស​ប៉ាពូ​អាស៊ី​នូវែលហ្គីណេ ។

      ក្នុង​កិច្ច​ជំនួប​ លោក​​ស៊ី​ ជីនភីង​បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​លើក​នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាពូ​អាស៊ី​នូវែលហ្គីណេដ៏​ស្រស់​ស្អាត ហើយ​ក៏​ជា​លើក​ទី​មួយ​ដែរ​ដែល​ប្រធានរដ្ឋ​ចិនបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាពូ​អាស៊ី​នូវែលហ្គីណេផង​ដែរ ។ ប្រទេសចិននិង​ប៉ាពូ​អាស៊ី​នូវែលហ្គីណេមាន​មិត្តភាព​ជ្រាល​ជ្រៅ​តាំង​ពី​យូរ​ណាស់​មក​ហើយ សង្ឃឹមថា​ ដំណើរទស្សនកិច្ច​របស់​ខ្ញុំ​លើក​នេះ​អាច​លើក​កម្ពស់​កម្រិត​នៃ​ទំនាក់ទំនង​រវាង​ទ្វេភាគី​ ពង្រីក​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាដោយ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ និង​ជំរុញ​ដល់​កិច្ច​ផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃប្រទេសទាំង​ពីរ ព្រមនិង​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ដ៏​ពិតប្រាកដ​លើ​វិស័យ​ទូលំទូ​លាយ​ទទួល​បាន​ផ្លែផ្កា​ដ៏​ច្រើន ។ ប្រទេស​ចិន​ដាច់​ខាត​ផ្តោត​សំខាន់​ទៅ​លើ​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ប្រទេស​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ក៏​ដូចជា​ប្រទេស​ប៉ាពូ​អាស៊ី​នូវែលហ្គីណេផងដែរ ។

      ជា​ការ​ឆ្លើយ​តប លោក BobDadae ​បាន​ថ្លែង​ថា ប្រទេស​ប៉ាពូ​អាស៊ី​នូវែលហ្គីណេរីករាយ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ដើម្បី​ជំរុញ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ឈាន​ដល់​កម្រិត​កាន់​តែ​ខ្ពស់​ថែម​ទៀត​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស