翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាស៊ាននិងរុស្ស៊ីនឹងលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត

2018-11-16 15:25:31 cri

    ​​​​​​​ថ្ងៃទី ១៤ ខែ​វិច្ឆិកា ក្រសួង​ការបរទេស​សិង្ហបុរី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍នៃ​ប្រទេស​ជា​ប្រធាន​ផ្លាស់​វេន​នៃសមាគម​​អាស៊ានថា សន្និសីទ​ថ្នាក់​ដឹក​នាំ​​អាស៊ាន​និង​រុស្ស៊ី​ដែល​បាន​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល បាន​អនុម័ត​សេចក្តី​ថ្លែ​ងការណ៍​រួម​ ដោយ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា នឹង​លើក​កម្ពស់​កម្រិត​​នៃ​​ទំនាក់ទំនងរវាង​ទ្វេភាគីពី​ភាព​ជា​ដៃគូ​សន្ទនា​​ទៅ​ជា​​​ដៃគូ​យុទ្ធសាស្រ្ត​ ។

    តាម​សេចក្តី​ថ្លែងការណ៍​រួម​នៃ​ប្រទេស​ជា​ប្រធាន​ផ្លាស់​វេន​របស់​សមាគម​​អាស៊ាន​បាន​ចែង​ទៀតថា ភាគី​ទាំង​ពីរ​បាន​រំលឹក​ឡើង​វិញ​ពីជំហរ​មុតមាំ​ក្នុង​ការ​​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគីដែល​​ប្រកបដោយ​ភាព​​បើក​ចំហ​ បរិយាប័ន្ន និង​ឈរ​លើ​​មូលដ្ឋាន​នៃ​ច្បាប់​កំណត់​ ហើយ​នឹង​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​ផែនការ​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាងអាស៊ាន​និង​រុស្ស៊ី​ ដើម្បី​បង្កើន​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្មនិង​ការ​វិនិយោគ​រវាង​ភាគីទាំង​ពីរ ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស