邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឲ្យបង្កើនតួនាទីនៃ«សន្ធិសញ្ញាអំពីការហាមប្រាមការសាកល្បងនុយគ្លេអ៊ែរដោយគ្រប់ជ្រុងជ្រោយ»

2018-11-09 11:02:40

     ថ្ងៃទី ៧ ​ខែវិច្ឆិកា  ​នៅ​ក្រុង​វីយេន​ ​លោក Wang Qun​ ​តំណាង​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​​ដទៃ​ទៀត​នៅ​​​វីយេន​បាន​អញ្ជើញ​ចូលរួម​សន្និបាត​ពេញអង្គ​នៃ​គណៈកម្មាធិការ​ត្រៀម​រៀបចំ​នៃ​អង្គការ​«សន្ធិសញ្ញា​អំពី​ការហាម​ប្រាម​ការសាក​ល្បង​នុយគ្លេអ៊ែរ​ដោយ​គ្រប់​ជ្រុងជ្រោយ​»​ ​ហើយ​លោកបាន​អំពាវនាវ​​ឲ្យ​បង្កើន​តួនាទី​​សំខាន់​នៃ​ «សន្ធិសញ្ញា​ហាម​​ប្រាម​ការសាក​ល្បង​នុយគ្លេអ៊ែរ​ដោយ​គ្រប់ជ្រុង​ជ្រោយ​»។

       លោក​បាន​ថ្លែងថា ​ស្ថានការណ៍​សន្តិភាពអន្តរជាតិ​​បច្ចុប្បន្ន​កំពុង​កាន់តែ​ស្មុគស្មាញ​ ​ហើយ​ប្រទេស​ជាប់​ពាក់ព័ន្ធ​​មួយ​ចំនួន​បាន​កាន់​គោលជំហរ​​អវិជ្ជមាន​​ចំពោះ​​«សន្ធិសញ្ញា​ហាម​ប្រាម​ការសាក​ល្បង​នុយគ្លេអ៊ែរ​ដោយ​គ្រប់ជ្រុងជ្រោយ» ។ ​​ក្នុង​កាលៈទេសៈ​​បែប​នេះ ​​សន្ធិសញ្ញា​​​គួរតែ​ដើរ​តួនាទីសំខាន់​​កាន់តែ​ខ្លាំង​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​សង្គ្រាម​នុយគ្លេអ៊ែរ ​និង​ការថែរក្សា​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​ ​តែ​មិន​អាច​កាត់បន្ថយ​ទេ៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស