徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនផ្ញើសារលិខិតជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យលើកទី ៦៥ នៃប្រទេសកម្ពុជា

2018-11-09 10:50:21 cri

   

    ថ្ងៃទី ៩ ខែវិច្ឆិកា​គឺជា​ខួបទី ៦៥ នៃ​ឯករាជ្យភាព​កម្ពុជា លោកស៊ីជីនភីង ប្រធានរដ្ឋ​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​បាន​ផ្ញើ​សារលិខិត​ដើម្បី​សំដែង​ការអបអរសាទរជូន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ។ ខាងក្រោម​នេះគឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សារលិខិតនេះ ។

    ព្រះករុណា​ជាទីគោរព​រាប់អាន ៖

    ក្នុងឱកាស​ខួប ៦៥ ឆ្នាំ​នៃឯករាជ្យភាព​ព្រះរាជាណាចក្រ​កម្ពុជា តាងនាម​ឲ្យ​រដ្ឋាភិបាល​និង​ប្រជាជនចិន ព្រមទាំង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំសូម​សំដែង​ការអបអរសាទរ​យ៉ាងកក់ក្តៅ​បំផុត​និង​សូមជូនពរ​ដ៏ល្អបវរ​ជូនចំពោះ​ព្រះអង្គ​និង​តាមរយៈ​ព្រះអង្គ​ជូនចំពោះ​ព្រះរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​និង​ប្រជាជនកម្ពុជា​ដែលជា​បងប្អូន ។

    ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ប្រជាជន​របស់​ប្រទេសព្រះអង្គ​បានប្រកាន់​ខ្ជាប់​គោលជំហរ​ដើរតាម​ផ្លូវ​អភិវឌ្ឍ​ដែល​សមស្របនឹង​សភាពការណ៍ជាតិ​របស់ខ្លួន ហើយ​បង្កើត​សមិទ្ធផល​ថ្មីៗ​ឥតឈប់ឈរ​ក្នុង​កិច្ចការ​កសាង​ប្រទេសជាតិ ។ ក្នុងនាមជា​ប្រទេស​ជិតខាង​មេត្រីភាព​ប្រពៃណី យើងខ្ញុំ​ពិតជា​សប្បាយរីករាយ​អស់ពីដួងចិត្ត​ចំពោះនេះ ។ ប្រទេស​ចិននឹង​បន្ត​គាំទ្រយ៉ាង​រឹងមាំ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​រក្សា​ស្ថិរភាព​និង​ពន្លឿន​ការ​អភិវឌ្ឍ​ដូច​កាល​មុនៗ​ទៀត​។​ខ្ញុំ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា ​ហើយ​រីករាយ​​ធ្វើ​ការ​ខិតខំប្រឹងប្រែង​ជា​មួយ​ព្រះអង្គ ​ដើម្បី​ឆ្លៀត​យក​ខួប​ទី​៦០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវទូត​ជា​ឱកាស ​បន្ត​បុព្វហេតុ​នៃ​ជំនាន់​ចាស់​ៗ​និង​ត្រួសត្រាយ​អនាគត​ ​ពួតដៃ​គ្នា​បង្កើត​សហគមន៍​រួម​វាសនា​រវាង​ចិន​និង​កម្ពុជា​ដែល​ប្រកប​ដោយ​អត្ថន័យ​យុទ្ធសាស្រ្ត។

     ខ្ញុំយកចិត្តទុកដាក់​ខ្លាំង​ណាស់​ដល់​មិត្តភាព​ជា​ពិសេស​ជា​មួយ​នឹង​ព្រះអង្គ ​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​ មុនិនាថ ​និង​ព្រះ​រាជវង្សានុវង្សកម្ពុជា ​ស្វាគមន៍​ព្រះអង្គ​និង​សម្តេចព្រះ​មហាក្សត្រី​យាង​មក​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព​គ្រប់​ពេល​វេលា​។

     សូមជូនពរ​ព្រះអង្គ​មាន​ព្រះ​ជាជ​សុខភាព​ល្អ​និង​រាងកាយ​រឹងមាំ ​ជូនពរ​ព្រះរាជា​ណាចក្រ​កម្ពុជា​មាន​វិបុលភាព​រុងរឿង​ថ្កុំថ្កើង ​និង​ប្រជាពលរដ្ឋ​រស់​នៅ​ប្រកប​ដោយ​សុខសុភមង្គល​និង​សម្បូរ​សប្បាយ​និង​សុខសន្តិភាព។

 

                                                                                              ឯកឧត្តម​ស៊ី ​ជីនភីង

                                                                  ប្រធាន​រដ្ឋ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស