李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកនៃអង្គការ TLDs នៅតំបន់អាស៊ីប៉ាស៊ីហ្វិកថ្លែងថា បរិយាកាសសេដ្ឋកិច្ចឌីជីថល់និងបច្ចេកវិទ្យាចិនគួរឲ្យកោតសរសើរ

2018-11-08 15:18:37 cri

       លោក​ Leonid Todorov អគ្គនាយក​នៃ​អង្គការ​ top-level domains (TLDs)នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​អញ្ជើញ​ចូលរួម​​សន្និសីទ​កំពូល​Wuzhen នៃ​មហាសន្និបាត​បណ្តាញ​អ៊ីនធើណែត​​ពិភពលោក​លើកទី​ ៥ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ព័ត៌មាន​វិទ្យា​​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ ។

       ពេល​ថ្លែង​ដល់​ការផ្តួច​ផ្តើម​របស់លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​អំពីការ​បង្កើត​សហគមន៍រួម​វាសនាតែមួយ​នៃលំហ​អ៊ីនធើណែត​ លោក​​ Leonid Todorov បាន​បញ្ជាក់​ថា​ នេះ​ជា​និន្នាការ​អភិវឌ្ឍ​ជា​ទូទៅ​ ដូច្នេះ​ សហគមន៍​អន្តរជាតិ​គួរ​តែ​រួម​គ្នា​ខិតខំប្រឹង​ដើម្បី​អនុវត្តតា​ម​ការ​ផ្តួចផ្តើម​គំនិត​នេះឲ្យ​មានប្រសិទ្ធភាព​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស