马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានាធិបតីអាមេរិកថ្លែងថានឹងមិនធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉ារីសទេ

2018-11-08 16:02:49 cri

លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​នៅ​សេតវិមាន​នា​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ថា ​​លោក​នឹង​មិន​ធ្វើ​ជំនួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​ទេ​អំឡុង​ពេល​លោក​ចូលរួម​សកម្មភាព​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​នៅ​ចុង​សប្តាហ៍​នេះ។លោក​នឹង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​មេ​ដឹកនាំ​នៃ​ប្រទេស​នានា​ក្នុង​នោះ​មាន​លោក​ភូទីន​ជា​ដើម។

លោក​ត្រាំ​នៅ​បាន​ថ្លែង​ថា​ លោក​នឹង​ជួប​លោក​ភូទីន​ក្នុង​ជំនួប​ពិភាក្សា​នៃ​សន្និសីទ​កំពូល​នៃ​មេ​ដឹកនាំ​ក្រុម​ប្រទេស​G20ដែល​នឹង​បើកធ្វើ​នា​ពេល​ខាងមុខ​នេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស