徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសេដ្ឋកិច្ចច្នៃប្រឌិតថ្មីប្រចាំឆ្នាំ ២០១៨ សន្យាថានឹងបន្តតទល់នឹងបញ្ហាប្រឈមសកល

2018-11-08 11:29:26 cri

    វេទិកា​សេដ្ឋកិច្ច​ច្នៃប្រឌិតថ្មី​ប្រចាំឆ្នាំ ២០១៨ បាន​បិទបញ្ចប់​នៅប្រទេស​សិង្ហបុរី​នៅថ្ងៃទី ៧ ខែវិច្ឆិកា អង្គប្រជុំ​បាន​ពិគ្រោះពិភាក្សា​ដោយស៊ីជម្រៅ​អំពី​បញ្ហាប្រឈម​ដ៏ធ្ងន់ធ្ងរ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​នាពេល​បច្ចុប្បន្ន ហើយបាន​សន្យាថា​នឹង​បន្តជំរុញ​ការអនុវត្ត​គម្រោង​ដោះស្រាយ​ថែមមួយកម្រិតទៀត ។

    ក្នុងរយៈពេល ២ ថ្ងៃ​នៃការប្រជុំ មគ្គុទេសក៍​មជ្ឈដ្ឋាន​នយោបាយ​និង​ពាណិជ្ជកម្ម​ទូទាំងពិភពលោក​ជាង ៤០០ នាក់​បាន​ផ្លាស់ប្តូរមតិគ្នា​អំពី​បញ្ហា​ពិភាក្សា​ជាច្រើន ដូចជា​ការបង្កើត​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ឡើងវិញ និង​ការរួមបញ្ចូលទុន​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​ងើបឡើងវិញ​ជាដើម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស