魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Yang Jiechi ជួបពិភាក្សាការងារជាមួយ លោក John Bolton ទីប្រឹក្សាទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក

2018-11-08 11:26:27 cri

    កាលពី​ថ្ងៃទី​ ៧​ ខែវិច្ឆិកា​ តាមម៉ោង​នៅក្នុងតំបន់​ លោក​ Yang​ Jiechi ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​និងជា​ប្រធាន​ការិយាល័យ​កិច្ចការអន្តរជាតិ​មជ្ឈិម​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ លោក​ John ​Bolton ​ទីប្រឹក្សា​ទទួលបន្ទុក​កិច្ចការ​សន្តិសុខជាតិ​របស់​ប្រធានាធិបតី​អាមេរិក​នៅ​សេតវិមាន។​

    ថែ្លងក្នុង​កិច្ចជំនួប​ លោក​ Yang​ Jiechi​ បាន​លើកឡើងថា​ ប្រទេសចិន​និង​អាមេរិក​គួរតែ​រៀបចំ​ការងារ​ឲ្យបានល្អ​ដើម្បី​ធានា​កិច្ចជំនួប​រវាង​ប្រមុខរដ្ឋ​ប្រទេសទាំងពីរ​នៅ​អាហ្សង់ទីន​ដើម្បីឲ្យ​ទទួល​បាន​លទ្ធផលវិជ្ជមាន។​ធាតុពិត​នៃ​ទំនាក់ទំនង​ផែ្នកសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ គឺជា​ផលប្រយោជន៍​ឲ្យគ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ។​ភាគីទាំងពីរ​គួរតែ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ឲ្យបាន​សមរម្យ​តាមរយៈ​កិច្ចចរចា​ប្រកបដោយ​សមភាព​និង​ផលប្រយោជន៍​ទៅវិញ​ទៅមក។​

    ជាការ​ឆ្លើយតប​ លោក​ John​ Bolton​ បាន​ថែ្លងថា​ លោកប្រធានាធិបតី​ ត្រាំ ​ទន្ទឹង​រង់ចាំ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានរដ្ឋចិន​ ស៊ីជីនភីង​ ក្នុងអំឡុង​សន្និសីទ​កំពូល​នៃ​មេ​ដឹកនាំ​អាហ្សង់ទីន​នៃ​ ក្រុម​ប្រទេស​ G20។​សហរដ្ឋអាមេរិក​មានឆន្ទៈ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេសចិន​និង​រៀបចំ​ការងារ​ឲ្យបានល្អ​ដើម្បី​លើកកម្ពស់​កិច្ចជំនួប​រវាង​ប្រមុខ​រដ្ឋ​ទាំងពីរ​ឲ្យ​ទទួលបាន​លទ្ធផលវិជ្ជមាន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស