郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតតំណាងស្ត្រីទូទាំងប្រទេសចិនលើកទី១២បានបើកធ្វើ

2018-10-31 15:17:55 cri

图片默认标题_fororder_1123637612_1540908142819_title0h

  មហាសន្និបាតតំណាង​ស្ត្រី​ទូទាំង​ប្រទេស​ចិន​លើក​ទី​១២បាន​បើក​ធ្វើ​នៅ​វិមាន​សភា​ប្រជា​ជន​ក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​តុលា។ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​ចិន​មាន​លោក​ស៊ីជីនភីង​និង​លោក​លីខឺឈាង​ជា​ដើម​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ការ​បើក​ធ្វើ​មហាសន្និបាត។លោកZhaoLejiបាន​តាង​នាម​​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ថ្លែង​សុន្ទរកថា​ជូនពរ។លោក​សង្ឃឹម​ស្ត្រី​គ្រប់​រូប​មាន​ឧត្តមគតិ​និង​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ ធ្វើ​ជា​អ្នក​អនុវត្ត​គំនិត​របស់​លោក​ស៊ីជីនភីង​ស្តីពី​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី និង​ធ្វើ​ជា​ស្ថាបនិក​នៃ​បុព្វហេតុ​ដ៏​មហិមា​មួយ​នេះ។

      មហាសន្និបាត​បាន​ដាក់​​ជូន​តំណាង​គ្រប់​រូប​នូវ​សេចក្តី​ព្រាង​វិសោធនកម្ម​លក្ខន្តិកៈ​សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន ដើម្បី​ធ្វើ​ការ​ពិនិត្យ​ពិភាក្សា៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស