翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអ៊ីរ៉ង់អំពាវនាវប្រទេសប៉ាគីស្ថានឲ្យជួយសង្រ្គោះជនជាតិអ៊ីរ៉ង់ដែលត្រូវចាប់ពង្រត់នៅព្រំដែន

2018-10-17 15:57:11 cri

      ថ្ងៃទី ១៦ ខែ​តុលា ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ អំពាវនាវ​ឲ្យ​​​ប៉ាគីស្ថាន​ចាត់​វិធានការ​សម្រាប់​ជួយសង្រ្គោះ​ជនជាតិ​អ៊ីរ៉ង់​ដែល​ត្រូវ​ចាប់​ពង្រត់ដោយ​ជន​ប្រដាប់​អាវុធ​​នៅតាម​បណ្តោយ​​ព្រំដែន​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប៉ាគីស្ថាន ។ ក្រសួង​ការបរទេស​ប៉ាគីស្ថាន​បានឲ្យ​ដឹង​​ថា ភាគី​ប៉ាគីស្ថាន​នឹងសហការ​ជួយ​សង្រ្គោះ​ជនជាតិ​អ៊ីរ៉ង់​ដែល​បាត់​ខ្លួន ។

     តាម​ការ​ផ្សាយ​ដំណឹង​របស់​ទីភ្នាក់ងារសារ​ព័ត៌មាន​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​នា​ថ្ងៃទី ១៦ ខែតុលា​បាន​ឲ្យ​ដឹង​ថា សមាជិក​នៃ​កង​ជីវពល​អ៊ីរ៉ង់​ចំនួន ១៤ នាក់​និង​បុគ្គលរក្សា​​សន្តិសុខ​នៅ​ព្រំដែន​ត្រូវភេរវជន​ចាប់​ពង្រត់​​នៅតាម​បណ្តោយ​​ព្រំដែន​រវាង​ខេត្ត​Sistanនិងខេត្ត​Baluchestan​ នៃ​ប្រទេស​អ៊ីរ៉ង់​និង​​​ប៉ាគីស្ថាន ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស