郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាង ដំណើរទស្សនកិច្ចរបស់លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិននៅប្រទេសហូឡង់ បានបញ្ចេញសញ្ញាសំខាន់អំពីប្រការដែលប្រទេសទាំងពីរនឹងបន្តពង្រីកការបើកទូលាយរវាងគ្នានិងគ្នាតទៅទៀត

2018-10-17 11:25:47 cri

      ថ្ងៃទី ១៦ ខែ​តុលា ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ដែល​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ហូឡង់​ ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបតិ្តការ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​រវង​ចិន​និង​ហូឡង់​ប្រកប​ដោយ​ការ​បើក​ទូលាយ​និង​មាន​ផាព​ប្រាកដ​ប្រជា ព្រម​និង​រក្សា​ការ​អភិវឌ្ឍ​ដោយ​រឹងមាំ ស្ថិរភាព​និង​យូរ​អង្វែង ដើម្បី​រួម​ចំណែក​កាន់​តែ​សំខាន់​ក្នុង​ការ​ជំរុញ​សុខ​សនិ្តភាព​ ​វឌ្ឍនភាព​និង​ភាព​រុង​រឿង​ក្នុង​តំបន់​និង​ពិភពលោក​ផង​ដែរ ។

      សូម​បញ្ជាក់​ថា លោក​ លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​កំពុង​​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហូឡង់ នៅ​ថ្ងៃទី ១៥ ខែ​តុលា​នេះ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​រួម​គ្នា​ជួប​ជា​មួយ​អ្នក​សារព័ត៌មាន ព្រម​ទាំង​បាន​ធ្វើ​ជា​សហអធិបតី​ក្នុង​ពិធី​​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបតិ្តការ​ជា​ច្រើន​ច្បាប់​ផងដែរ ។ ប្រទេស​ហូឡង់​បាន​បង្ហាញ​​ថា ក្រោម​​សភាពការណ៍​​បច្ចុប្បន្ន​នេះ ប្រទេស​ហូឡង់​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ ដើម្បី​ជំរុញ​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​មាន​ភាព​កាន់​តែ​ល្អ​ពេញ​លេញ​ ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកប​ដោយ​សេរីភាព​និង​យុត្តិធម៌ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស