郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនដាស់តឿនឲ្យអាមេរិកបញ្ឈប់ការធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សនិ្តសុខរបស់ប្រទេសចិនទៀត

2018-10-17 11:26:47 cri

      ថ្ងៃទី ១៦ ខែ​តុលា​ ក្នុងសនិ្នសីទសារព័ត៌មាន​ជា​ប្រចាំ​ដែល​បើក​ធ្វើ​នៅ​ក្រុងប៉េកាំង លោក Lu Kang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​មាន​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន​ចំពោះ​ប្រជុំ​កោះ​ និង​លំហ​សមុទ្រ​ជុំវិញ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ។ ប្រទេស​ចិន​ដាស់​តឿន​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ធ្វើ​ការ​ប៉ះពាក់​ដល់​អធិបតេយ្យភាព​និង​ផល​ប្រយោជន៍​​សនិ្តសុខ​របស់ប្រទេស​ចិន​ទៀត​ គឺ​ត្រូវ​ធ្វើ​ជា​អ្នក​កសាង​សនិ្តភាព​និង​ស្ថិរភាព​របស់​សមុទ្រ​ចិន​ខាង​ត្បូង តែ​មិន​មែន​ជា​អ្នក​បំផ្លិច​បំផ្លាញ​នោះ​ទេ ។

      តាម​ការ​​ផ្សាយ​ដំណឹង​ឲ្យ​ដឹង​ថា នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ថ្នាក់​ដឹក​នាំ​នៃ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​សុន្ទរកថា​អះអាង​ថា ប្រទេស​ចិន​កំពុង​ធ្វើ​យោធូបនីយកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ព្រម​ទាំង​បាន​ធ្វើ​ការ​រំខាន​យ៉ាង​កម្រោល​​ទៅ​លើ​នាវា​ចម្បាំង​អាមេរិក​ដែល​កំពុង​ធ្វើ​នាវាចរណ៍​ដោយ​​សេរី​នោះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស