翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កោះ Boracay ប្រទេសហ្វីលីពីនដាក់ឲ្យធ្វើអាជីវកម្មសាកល្បងឡើងវិញនៅថ្ងៃទី ១៦ ខែតុលាក្រោយពីបិទកោះ

2018-10-17 15:59:51 cri

      កោះ​ Boracay​ដែល​ជា​តំបន់​ទេសចរណ៍​ល្បី​ឈ្មោះ​របស់ប្រទេស​ហ្វីលីពីន​បាន​បិទ​កោះ​អស់​រយៈ​ពេល ៦ ខែ​មក​ហើយ​នោះ​ ចាប់​ពី​ថ្ងៃទី ១៦ ខែតុលា​នេះ​ត​​ទៅ​ បាន​ចាប់​ផ្តើម​ដាក់​ឲ្យធ្វើ​អាជីវកម្ម​​សាកល្បង​រយៈ​ពេល​ ១០ ថ្ងៃ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​​ហ្វីលីពីន ​ហើយ​នៅ​​ថ្ងៃទី ២៦ ខែ​តុលា​ នឹង​បើក​ឲ្យ​​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​ទស្សនា​ជា​ធម្មតា​​ ។

     សូម​បញ្ជាក់ថា នៅ​ថ្ងៃទី ១៥ ខែតុលា ក្រសួង​ទេសចរណ៍​ហ្វីលីពីន​បាន​ចេញ​សេចក្តី​ប្រកាស​​អះអាង​ថា ផែនការការងារ​​រៀបចំ​សណ្តាប់​ធ្នាប់​ឡើង​វិញ​នៃ​កោះ Boracay​ចែក​ជា​៣ ដំណាក់កាល​ ​ហេតុ​ដូច្នេះ​ ក្រោយ​ពី​ចាប់ធ្វើ​អាជីវកម្ម​សាកល្បង​ ការងារ​រៀបចំ​ក៏នឹង​​បន្ត​ធ្វើ​ទៀត​ ។ នៅ​ខែ​តុលា ឆ្នាំ ២០១៨ នឹង​បញ្ចប់​ការងារ​​​ដំណាក់កាល​ទី ១ ហើយ​តាម​ការ​ប៉ាន់​ប្រមាណ ការងារ​ដំណាក់​កាល​ទី ២ និង​ទី ៣ នឹង​ត្រូវ​បញ្ចប់​នៅពាក់​កណ្តាល​​ឆ្នាំ ២០១៩ និង​ចុង​ឆ្នាំ ២០១៩ ដោយ​ឡែកពី​គ្នា​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស