翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៣ នៃយន្តការពិគ្រោះពិភាក្សាទ្វេភាគីរវាងប្រទេសចិននិងហ្វីលីពីនស្តីអំពីបញ្ហាសមុទ្រចិនខាងត្បូងនឹងបើកធ្វើនៅប្រទេសចិន

2018-10-17 16:01:11 cri

​​    ថ្ងៃទី ១៦ ខែ​តុលា លោក​Lu Kang អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា ​កិច្ចប្រជុំ​​លើក​ទី ៣ នៃ​យន្តការ​ពិគ្រោះ​ពិភាក្សា​ទ្វេភាគីរវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​​ស្តីអំពី​បញ្ហា​សមុទ្រ​ចិន​​ខាង​ត្បូង​នឹង​បើក​ធ្វើ​នៅ​ប្រទេសចិន​នៅ​ថ្ងៃទី ១៨ ខែតុលា​ខាង​មុខ​នេះ​ ។

    លោកបាន​​មាន​ប្រសាសន៍ទៀត​ថា ភាគីទាំង​ពីរ​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់​អំពី​ស្ថានការណ៍​នៅ​​​សមុទ្រ​ចិន​​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​និង​បញ្ហា​ដែលបាន​យក​ចិត្ត​ទុកដាក់​រៀង​ខ្លួន​ ព្រម​និង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​តាម​​សមុទ្រ​ ពោល​បូក​រួម​ទាំង​ការ​រួម​សហការគ្នា​​​ស្ទង់រក​​បេ្រង​កាត​និង​ឧស្ម័ន​ក្នុ​ងសមុទ្រ​ជាដើម ។ ​ប្រទេស​ចិន​ជឿ​ជាក់​ថា ការ​បើក​ធ្វើ​កិច្ច​ប្រជុំ​ដោយ​ជោគជ័យ វា​​នឹង​រួម​ចំណែក​យ៉ាង​​​សកម្ម​សម្រាប់​​ការ​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ចិននិង​ហ្វីលីពីនប្រកប​​ដោយ​មាន​ភាព​រឹង​មាំ​ និង​​គាំពារ​សន្តិភាព​និង​ស្ថិរភាព​​នៅ​សមុទ្រ​ចិន​ខាង​ត្បូងផង​ដែរ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស