翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាលពិព័រណ៍ស្តីពីផ្លូវសូត្រសមុទ្រនៃសារមន្ទីរវាំងចាស់ប្រទេសចិនចាប់ផ្តើមសាងសង់

2018-10-16 16:56:18 cri

      ថ្ងៃទី ១៥ ខែ​តុលា សាល​ពិព័រណ៍ស្តីពី​​ផ្លូវ​សូត្រ​​សមុទ្រ​​នៃសារមន្ទីរ​​វាំង​ចាស់ប្រទេស​​ចិន​បាន​ចាប់​ផ្តើមបើក​ការដ្ឋាន​​សាង​សង់​ ​​តាម​ផែនការ ​​នឹង​​បើកឲ្យ​សាធារណជនចូល​​ទស្សនា​នៅ​​ឆ្នាំ ២០២០ ។ សាល​​​ពិព័រណ៍​នេះ​បាន​សហការ​កសាង​សង់​ដោយ​សារ​​​មន្ទីរ​វាំង​ចាស់​និង​​ក្រុម​ហ៊ុន​Shimaoគ្រុប​នៃ​ប្រទេសចិន​ដែល​នឹង​ចេញ​ជា​រូប​រាង​​នៅ​ក្រុង​Shishi ​ខេត្ត​ហុកគៀន​ ប្រទេស​ចិន ។ ក្នុង​សារ​មន្ទីរ​​ពិព័រណ៍​មួយ​នេះ​ នឹងមាន​ចែក​ជា​​សាល​ពិព័រណ៍​​ផ្លូវ​សូត្រ​​​សមុទ្រ​ សាល​ពិព័រណ៍​​វត្ថុ​បុរាណ​របស់​សារ​មន្ទីរ​វាំង​ចាស់​​​ចំនួន ២ ដែល​ដាក់​តាំង​វត្ថុបុរាណ​ជា​បណ្តោះ​អាសន្ន​​និង​សាល​ពិព័រណ៍​អេឡិចត្រូនិក​សម្រាប់​បង្ហាញ​ពី​គំនូរ​ទិដ្ឋភាព​តាម​បណ្តោយ​ទន្លេ​នៅ​បុណ្យ​ឆេងម៉េង​​ដែលជា​គំនូរ​ល្បីឈ្មោះ​​របស់​ប្រទេសចិន​ជាដើម ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស