刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកមូលបង្កាច់ប្រទេសចិនថា បានដាក់បន្ទះមីក្រូឈីបចារកម្មទៅក្នុងផលិតផលនៃសហគ្រាសជាច្រើននៅអាមេរិក រឿងនេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគ្រាសពាក់ព័ន្ធ

2018-10-16 17:09:34 cri

    នាពេល​ថ្មីៗនេះ ​កាសែតBloomberg​របស់​អាំមេរិក​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ថា ​ប្រទេស​ចិន​បាន​ដាក់​បន្ទះ​មីក្រូឈីប​ម្យ៉ាង​​ទៅ​ក្នុង​ផលិតផល​នៃ​សហគ្រាស​ប្រហែល​៣០សហគ្រាស​​នៅ​អាមេរិក ដើម្បី​ស៊ើប​យក​ការ​សម្ងាត់។យ៉ាង​ណា​មិញ​ សហគ្រាស​ពាក់​ព័ន្ធ​ដែល​មាន​ឈ្មោះ​ក្នុង​​ការ​ផ្សាយ​ដំណឹង​នេះ ​ដូច​ជា​ក្រុមហ៊ុន​Apple ​ក្រុម​ហ៊ុន​Amazonជា​ដើម​បាន​ចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ​ ដើម្បី​ទាត់ចោល​ព័ត៌មាន​ដែល​ថា​ ​ផលិតផល​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​​ដាក់​បន្ទះមីក្រូ​ឈីប​ ​និង​ចោទប្រកាន់​យ៉ាង​ម៉ឺងម៉ាត​ថា ​ការ​ផ្សាយ​ដំណឹង​ពាក់​ព័ន្ធ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

图片默认标题_fororder_u=423220791,2192744193&fm=173&app=25&f=JPG

ការផ្សាយ​ដំណឹង​នៃកាសែតBloombergក៏​បាន​អះអាង​ទៀត​ថា​ ​បន្ទះ​Mainboard​របស់​ក្រុមហ៊ុនSuperMicro​អាមេរិក​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​លួច​ដាក់​បន្ទះឈីប​Hacker​។​ទាក់ទិន​នឹង​​រឿង​នេះ ​ក្រុមហ៊ុន​SuperMicro​បាន​គូសបញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ថា​ ​ក្រុមហ៊ុន​របស់​ខ្លួន​មិន​ធ្លាប់​រកឃើញ​បន្ទះ​ឈីប​Hacker​ណា​មួយ ​នោះទេ ​ហើយ​ក៏​​មិន​ធ្លាប់​ទទួល​បាន​ការ​តវ៉ា​ពី​សំណាក់​​អតិថិជន​ណា​មួយ​ដែរ។​ចំណែក​ឯ​ក្រុមហ៊ុន​Apple ​ក្រុម​ហ៊ុន​Amazon​និង​​ក្រុមហ៊ុន​SuperMicro​ក៏​មិន​ធ្លាប់​ទទួល​ការ​ស៊ើបអង្កេត​ពី​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​អាមេរិក​ដែរ​។

图片默认标题_fororder_u=1941701277,547366302&fm=173&app=25&f=JPG

ក្រសួង​សន្តិសុខ​ដែនដី​ជាតិ​អាមេរិក​ក៏​ធ្លាប់​បាន​អះអាង​នៅ​ខែ​តុលា​ដែរ​ថា​ គ្មាន​មូលហេតុ​ដែល​ត្រូវ​​សង្ស័យ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​សហគ្រាស​ពាក់​ព័ន្ធ​របស់​អាមេរិក​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ការ​ផ្សាយដំណឹង​របស់​កាសែតBloomberg​នោះទេ៕

 

图片默认标题_fororder_u=1613195531,141414666&fm=173&app=25&f=JPG

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស