郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទលើកទី៦រវាងក្រសួងសន្តិសុខសាធារណៈចិននិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្រ្កាបបទឧក្រិដ្ឋបើកធ្វើនៅក្រុងប៉េកាំង

2018-10-11 14:30:50 cri

   ថ្ងៃ​ទី​១០​ខែ​តុលា សន្និសីទលើក​ទី​៦​រវាង​ក្រសួង​សន្តិសុខ​សាធារណៈចិន​និង​វៀត​ណាម​ស្តីពី​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​ការ​បង្រ្កាប​បទ​ឧក្រិដ្ឋ​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង។​លោកZhaoKezhiសមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការរដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃប្រទេស​ចិន​និង​លោកTo Lamសមាជិក​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃប្រទេស​វៀត​ណាម​បាន​រួម​គ្នា​ចូល​រួម​សន្និសីទ។

      ថ្លែង​ក្នុង​សន្និសីទ លោក​ZhaoKezhiបាន​លើក​ឡើង​ថា រំពឹង​ថា​ភាគី​ទាំង​ពីរ​អាច​អនុវត្ត​យ៉ាង​ផ្ចិត​ផ្ចង់នូវ​គំនិត​ឯកភាព​សំខាន់​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ទាំង​ពីរ​និង​ប្រទេស​ទាំង​ពីរ ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ឥត​ឈប់ឈរ​នូវ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​លើ​វិស័យនានា​ដូច​ជា​ការ​គាំ​ពារ​សន្តិសុខ​ជាតិ ប្រឆាំង​ភេរវកម្ម បង្រ្កាប​បទ​ឧក្រិដ្ឋ​ឆ្លង​ដែននិង​ការ​គ្រប់​គ្រង​ព្រំ​ដែន​ជា​ដើម បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​ការ​ការ​ពារ​សន្តិសុខ​នៃ​គម្រោង​សំខាន់ៗ ក៏​ដូច​ជា​ចាប់​ដៃ​បង្កើត​ជា​ទំនាក់​ទំនង​ភាព​ជា​ដៃគូសហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​រវាង​ចិន​និង​វៀត​ណាម៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស