郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងអាស៊ានបើកធ្វើជាលើកដំបូងនូវសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុសញ្ញាពលករក្នុងកិច្ចការសមុទ្រអន្តរជាតិ

2018-10-11 14:31:28 cri

   សិក្ខាសាលា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​អនុ​សញ្ញាស្តីពី​ពលកម្ម​ក្នុង​កិច្ច​ការ​សមុទ្រ​អន្តរជាតិចិន–អាស៊ាន​លើក​ដំបូងបាន​បើក​ធ្វើ​នៅ​ក្រុង​ក្វាង​ចូវ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១០​ខែ​តុលា។

      ក្នុង​សិក្ខាសាលា​លើក​នេះ អ្នក​តំណាង​ដែល​ចូល​រួម​សន្និសីទ​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភា​ក្សា​យ៉ាង​ស៊ី​ជម្រៅអំពី​យន្តការ​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​”អនុសញ្ញា​ពលករក្នុង​កិច្ច​ការ​សមុទ្រ​ឆ្នាំ​២០០៦”​រវាង​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន ដូច​ជា​ការ​បង្កើត​យន្តការ​ទាក់​ទង​គ្នា​អំពី​ព័ត៌មាន​អនុវត្ត​អនុសញ្ញា យន្តការ​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​អំពី​គម្រោង​ពិភាក្សា​នៃ​អនុ​សញ្ញា​និង​ការ​អនុវត្ត​សេចក្តី​ព្រាង​គម្រោង​កែ​ឆ្នាំ​២០១៤​ជា​ដើម ដើម្បី​លើក​កម្ពស់​ថែម​មួយ​កម្រិត​ទៀត​នូវ​សមត្ថភាព​អនុវត្ត​អនុសញ្ញា​ពលករ​ក្នុង​កិច្ច​ការ​សមុទ្រ​របស់​ចិន​និង​បណ្តា​ប្រទេស​​អាស៊ាន ធានា​យ៉ាង​ប្រាកដ​ប្រជា​នូវ​សិទិ្ធ​និង​ផល​ប្រយោជន៍​របស់​នាវិក ក្នុង​ន័យ​បញ្ចូល​កម្លាំង​រស់​រវើក​ថ្មី​ទៅ​ក្នុង​កិច្ច​កសាង​សហគមន៍​វាសនា​តែ​មួយ​ចិន–អាស៊ាន៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស