郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបនឹងការរិះគន់ពីប្រទេសអាមេរិកថា គ្មានប្រទេសណាមួយទេដែលមានកម្លាំងអាច"ស្តារ"ប្រទេសចិនឡើងវិញ

2018-10-11 14:37:15 cri

      តាម​ដំណឹង​ផ្សាយ​ឲ្យ​ដឹង​ថា ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ថ្នាក់​ដឹក​នាំ​អាមេរិក​បាន​ប្រកាស​ជា​ច្រើន​សារ​ច្រើន​លើក​​ថា ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ អាមេរិក​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​ដោយ​មាន​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​សម្បើម​ បាន​បញ្ជូន​ទ្រព្យ​សម្បតិ្ត​ជា​ច្រើន​ជូន​ដល់​ប្រទេស​ចិន អាច​និយាយ​បាន​ថា គឺ​អាមេរិក​បាន​ស្តារ​ប្រទេស​ចិន​ឡើង​វិញ​ ។ នៅ​ថ្ងៃទី ១០ ខែ​តុលា ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​របស់​ក្រសួង​ការ​បរទេស​ចិន​​ លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឆ្លើយ​តប​ចំពោះ​ពាក្យ​សំដី​ទាំង​នេះ  ដោយ​បាន​​លើក​ឡើង​ថា ពាក្យ​សំដី​ដែល​ថា ការ​អភិវឌ្ឍ​នៃ​ប្រទេស​ចិន​គឺ​ដោយ​មក​ពី​ការ​រួម​ចំណែក​របស់​អាមេរិក​ ​គឺ​មិន​ស្រប​នឹង​ការ​ពិត​ជាក់​ស្តែង​ទាំង​ស្រុង ហើយ​ក៏​គ្មាន​ឡូស៊ីក​ទៀត​ផង ។ ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ចិន​មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​អាណិត​អាសូរ​និង​ការ​ប្រទាន​ពី​ប្រទេស​ដទៃ​ទេ ហើយ​ក៏ គ្មាន​ប្រទេស​ណា​មួយ​ដែល​មាន​កម្លាំង​អាច​ “ស្តារ ”​ប្រទេស​ចិន​ឡើង​វិញ​នោះ​ឡើយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស