刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអាមេរិក៖ ទំនាក់ទំនងរវាងអាមេរិកនិងចិនសំខាន់ណាស់ គួរតែខិតខំប្រឹងប្រែងគាំពារឲ្យបានល្អ

2018-10-11 14:18:32 cri

    ថ្ងៃទី​៩ ខែតុលា ​លោក​HeatherNauert​អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​មាន​ប្រសាសន៍ថា​ ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន​សំខាន់​ណាស់ ​ភាគី​ទាំង​២​គួរតែ​រួមគ្នា​ខិតខំប្រឹងប្រែង​គាំពារ​ឲ្យ​បាន​ល្អ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ដដែល ​លោក​Nauert​បាន​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មាន​ថា​ ​ភាគី​ទាំង​២​អាមេរិក​និង​ចិន​មាន​ផលប្រយោជន៍​រួម​លើ​វិស័យ​ជាច្រើន ​ដូច​ជា​បញ្ហា​នុយគ្លេអ៊ែរ​នៃ​ឧបទ្វីបកូរ៉េ​ជា​ដើម ហើយ​ក៏​មាន​ការ​​ខ្វែងគំនិត​គ្នា​ឬ​ប្រឈមមុខ​នឹង​ការ​សាកល្បង​លើ​វិស័យ​មួយ​ចំនួន​ដែរ​ ​តែ​ភាគី​ទាំង​២​នឹង​បន្ត​ខិតខំប្រឹងប្រែង ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស