郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នៅបរទេសអំពីសមិទ្ធផលថ្មីនៃការច្នៃប្រឌិតបច្ចេកវិទ្យារបស់បណ្ឌិត្យសភាវិទ្យាសាស្រ្តចិនបានប្រារព្ធធ្វើនៅក្រុងបាងកកប្រទេសថៃ

2018-10-11 14:32:05 cri

  ពិព័រណ៍​នៅ​បរទេស​លើក​ដំបូង​អំពី​សមិទ្ធផល​ថ្មី​នៃ​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​របស់​បណ្ឌិត្យ​សភា​វិទ្យា​សាស្រ្ត​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃកាល​ពី​ថ្ងៃ​ទី​១០​ខែ​តុលា ផ្លែផ្កា​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ដែលកាន់​លំដាប់​ថ្នាក់​នាំ​មុខ​លើ​ពិភពលោក​ទាំង​មូល​បាន​បង្ហាញ​មុខ​ក្នុង​ពិព័រណ៍លើក​នេះ។

      លោក​លេវជាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ថៃ​បាន​ថ្លែង​នៅ​ហ្នឹង​កន្លែង​តាំង​ពិព័រណ៍​ថា កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​ថៃ​មាន​ឧត្តម​ភាព​និង​សក្តានុពល​យ៉ាង​ខ្លាំងក្លា ភាគី​ទាំង​ពីរ​នឹង​ពិគ្រោះ​ពិភាក្សា​និង​កំណត់​គម្រោង​សហប្រតិបត្តិ​ការ​ផ្នែក​បច្ចេកវិទ្យាទ្វេភាគី​ចំនួន​១០​នៅ​ដំណាច់​ឆ្នាំ​២០១៨​នេះ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស