郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក វ៉ាន់យីជួបពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុននិងតំណាងមជ្ឈដ្ឋានសេដ្ឋកិច្ចជប៉ុន

2018-10-10 18:04:15 cri

      ថ្ងៃទី ១០ ខែ​តុលា នៅ​ក្រុង​ប៉េកាំង​ លោក វ៉ាន់ យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក Fukuda Yasuo អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ និង​តំណាង​មជ្ឈដ្ឋាន​សេដ្ឋកិច្ច​ជប៉ុន​ដែល​អញ្ជើញ​មក​ប្រទេស​ចិន​ដើម្បី​ចូលរួម​កិច្ច​សន្ទនា​ជុំ​ទី​៤​រវាង​សហគ្រិន​និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​ចិន​និង​ជប៉ុន​។

      ក្នុង​កិច្ច​ជំនួប​ លោក វ៉ាន់​ យី បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​ជា​ខួប​ទី​៤០​នៃ​ការ​ចុះ​ហត្ថលេខា​លើ​សនិ្ធសញ្ញា​មេត្រីភាព​រវាង​ចិន​និង​ជប៉ុន ។ ១០​ឆ្នាំ​មុន ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នា​សម័យ​នោះ លោក Fukuda Yasuo និង​ថ្នាក់​ដឹក​នាំ​ចិន​បាន​ចុះ​ហត្ថើលេខា​លើ​ឯកសារ​នយោបាយ​ច្បាប់​ទី​៤ ដែល​បាន​កំណត់​យ៉ាង​ច្បាស់​ថា ជប៉ុន​និង​ចិន​ជា​ដៃគូ​សហប្រតិបតិ្តការ​ពី​គ្នា មិន​បង្កើត​ជា​​ការ​គំរាម​កំហែង​ចំពោះ​គ្នា​ទេ ​ហើយ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​គ្នា​ដើម្បី​អភិវឌ្ឍ​ដោយ​សនិ្តភាព ។ នា​ពេល​បច្ចុប្បន្ន​នេះ គោលការណ៍​ទាំង​នេះ​នៅ​តែ​មាន​សារៈ​សំខាន់​ជាក់​ស្តែង​ដដែល ។ ភាគី​ទាំង​ពីរ​គួរ​តែ​ពង្រឹង​និង​ពង្រីក​នូវ​មូលដ្ឋាន​ខាង​​នយោបាយ​និង​ច្បាប់​របស់​ទំនាក់​ទំនង​ចិន​និង​ជប៉ុន​ ព្រម​និង​​បញ្ជាក់​គំនិត​ឯកភាព​សំខាន់​ស្តីពី​ភាគី​ទាំង​ពីរ​ជា​ដៃគូ​សហប្រតិបតិ្តការ​ពី​គ្នា ក៏​ដូច​ជា​គ្រោង​ផែនទី​បង្ហាញ​ផ្លូវ​ថ្មី​សម្រាប់​អភិវឌ្ឍ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​អនាគត​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស