王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនថ្លែងសុន្ទរកថាក្នុងវេទិកាដាវ៉ូសរដូវក្តៅដោយគូសបញ្ជាក់ថានឹងជំរុញកាន់តែខ្លាំងនុវការបើកចំហនិងបន្ធូរបន្ថយល័ក្ខខ័ណ្ឌសម្រាប់ការអនុញ្ញតឱ្យទុនបរទេសចូលទីផ្សារចិន

2018-09-19 16:56:34 cri

     ថ្ងៃទី​១៩​ខែ​កញ្ញា​ ​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​របស់​អ្នក​ដឹកនាំ​ថ្មី​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៨​និង​ជា​វេទិកា​ដាវ៉ូស​រដូវ​ក្តៅ​លើក​ទី​១២​បាន​បើក​នៅ​ក្រុង​ធាន​ជីន​ប្រទេស​ចិន​។​ ​លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ​​៦​ឆ្នាំ​ជាប់​ៗ​​បាន​ថ្លែង​សុន្ទរកថា​ពិសេស​។ ​លោក​បាន​ថ្លែង​ថា​ ប្រទេសចិន​នឹង​ជំរុញ​ការ​បើក​ចំហ​ឱ្យ​កាន់តែ​ខ្លាំង​ ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កំណែ​ទម្រង់​ ​បន្ធូរបន្ថយ​ថែម​ទៀត​​ល័ក្ខខ័ណ្ឌ​សម្រាប់​ការ​អនុញ្ញត​ឱ្យ​ទុន​បរទេស​ចូល​ទីផ្សារ​ចិន​ ​និង​លើក​កម្ពស់​តម្លាភាព​នៃ​គោល​នយោបាយ​ ​ក៏​ដូច​ជា​អនុវត្ត​ការ​ឃ្លាំ​មើល​ដោយ​សមភាព​និង​យុត្តិធម៌​។​ ​មិនថា​សហគ្រាស​ជាតិ​ឬ​អន្តរជាតិ​ ​ឱ្យ​តែ​ចុះ​បញ្ជី​នៅប្រទេសចិន​គឺ​សុទ្ធតែ​ទទួល​បាន​សិទ្ធិ​ដូច​គ្នា​លើ​​វិស័យ​កាត់បន្ថយ​ការ​បំពេញ​ទម្រង់​ការ​នយោបាយ​ ​កាត់បន្ថយ​ពន្ធដារ​និង​ថ្លៃ​ចុះ​បញ្ជី​ ​ព្រម​និង​ការ​ឃ្លាំមើល​ដោយ​សមភាព​និង​យុត្តិធម៌ជាដើម​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស