王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកមូនជេអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងនិងលោកគីមជុងអ៊ុនប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើងជួបពិភាក្សាគ្នានៅក្រុងព្យុងយ៉ាង

2018-09-19 11:34:41 cri

     ល្ងាច​ថ្ងៃទី​១៨​ខែ​កញ្ញា​លោក​មូនជេអ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុងយ៉ាង​រដ្ឋធានី​កូរ៉េខាងជើង​បាន​ជួប​ពិភាក្សា​ជាមួយ​​លោក​គីម​ជុងអ៊ុន​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​រដ្ឋ​កូរ៉េខាងជើង​។​

      ប្រព័ន្ធ​សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​ផ្សាយ​ដំណឹង​ឱ្យដឹងថា​ ​កិច្ច​ជំនួប​ពិភាក្សា​លើក​នេះ​បាន​ធ្វើ​ឡើង​​នៅ​វិមាន​ទីស្តីការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េខាងជើង​ដែល​ ​រយៈពេល​ប្រហែល​ពីរ​ម៉ោង​។​ ​ជា​កិច្ច​ចាប់​ផ្តើម​នៃ​កិច្ច​ជំនួប​​ ​លោក​គីម​ជុងអ៊ុន​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​មូនជេអ៊ីន​និង​បាន​​ថ្លែង​ថា​ ​បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង​ ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​អាមេរិក​សុទ្ធតែ​ត្រូវ​បាន​កែ​លម្អ​  ​យើង​អាច​រំពឹង​បាន​​ថា​ ​ស្ថានការណ៍​នៃ​តំបន់​ជុំវិញ​នឹង​កាន់តែ​មាន​ស្ថិរភាព​ហើយនឹង​ទទួល​បាន​ការ​វិវឌ្ឍ​ថ្មី​ទៀត​ផង​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស