វេទិកាសន្ទនាជាយុទ្ធសាស្រ្តនៃធនាគារគំនិតចិន–អាស៊ានលើកទី១១បានបើកធ្វើនៅក្រុងណាននីងប្រទេសចិននៅថ្ងៃទី១៨ខែកញ្ញាក្រោមប្រធានបទ”ចាប់ដៃរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់ចិន–អាស៊ាន ដើម្បីសម្រេចការអភិវឌ្ឍជាមួយគ្នានិងការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ–ឈ្នះ”។ឥស្សរជនមកពីធនាគារគំនិតចិន–អាស៊ាន សាលាឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវវិទ្យាសាស្រ្តនិងតំណាងសហគ្រាសសរុបជាង២០០រូបបានចូលរួមវេទិកាមួយនេះ។
នៅថ្ងៃដដែល លោកZhangYantongអនុប្រធានការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងក្នុងការការថ្លែងសុន្ទរកថារបស់ខ្លួនថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងចិននិងអាស៊ានគឺជាយុថ្កាសម្រាប់លំនឹងស្ថិរភាពក្នុងតំបន់។ក្រោមបរិការណ៍បច្ចុប្បន្នដែលការស្តារសេដ្ឋកិច្ចពិភពលោកឲ្យងើបឡើងវិញមានភាពលំបាកលំបិននិងបត់បែនច្រើន ហើយការគាំពារនិយមផ្នែកពាណិជ្ជកម្មក៏បានងើបឡើងទៀតនោះ ប្រទេសចិននិងអាស៊ានមានទស្សនៈទានរួមដែលប្រកបដោយស្ថិរភាពនិងការអភិវឌ្ឍ ហើយការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមានសក្តានុពលយ៉ាងធំធេង៕