翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តាំងពីចូលឆ្នាំ ២០១៨ មក ប្រទេសថៃមានមនុស្ស ៦៩ នាក់ស្លាប់ដោយសារជំងឺគ្រុនឈាម

2018-09-19 19:05:09 cri

    ​ថ្ងៃទី ១៨ ខែកញ្ញា លោក​Opas Kankawinpong​ អគ្គលេខាធិការរង​​​អចិន្រ្តៃយ៍​នៃ​ក្រសួង​សុខាភិបាល​ថៃ​បាន​ថ្លែង​ថា តាំង​ពី​​ចូល​ឆ្នាំ ២០១៨ ​មក​ ប្រទេសថៃ​បាន​រក​ឃើញ​ករណីអ្នក​កើត​ជំងឺ​​គ្រុន​ឈាម​ជាង ៥ ម៉ឺន​ករណី​ហើយ ដែល​ក្នុង​នោះ​មាន​មនុស្ស​ ៦៩ នាក់​ស្លាប់​បាត់​បង់​ជីវិត ។ 

   លោក​Opas ​បាន​បញ្ជាក់​ថា ឆ្នាំ ២០១៨ នេះ​ ក្នុង​ចំណោម​អ្នកកើត​ជំងឺ​​​​គ្រុនឈាម​មាន​៥០ភាគរយ​គឺ​ជា​មនុស្ស​ពេញ​វ័យ​ ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស