翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក

2018-09-19 19:06:38 cri

-លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​​ជួប​ពិភាក្សា​ការងារដោយ​ឡែក​ពី​គ្នា​​ជាមួយ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ចំនួន​ ៤ ដែល​អញ្ជើញ​ទៅ​​ចូលរួម​វេទិកា​ដាវ៉ូស​រដូវ​ក្តៅ​​នៅ​ក្រុង​ប៉េកាំង​ ។

-លោក​HanZheng ឧបនាយករដ្ឋមន្រ្តី​ចិន​និងលោក​Dmitry Kozak​ ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​បាន​ធ្វើ​ជា​សហអធិបតី​ក្នុង​​កិច្ចប្រជុំ​លើក​ទី ១៥ នៃ​គណៈ​កម្មាធិការ​សហប្រតិបត្តិការ​ផ្នែក​ថាមពល​រវាង​ចិននិង​រុស្ស៊ី​ ។

-លោក​Guterres​ អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ​សម្តែង​ការ​ស្វាគមន៍​ចំពោះ​​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​រុស្ស៊ី​និង​តួកគី​ស្តី​ពី​ការ​បង្កើត​តំបន់​គ្មាន​យោធា​នៅ​ខេត្ត​​Idleb​​នៃ​ប្រទេស​ស៊ីរី​​ ។

-​កូរ៉េ​ខាង​ជើងបង្ហាញ​​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កិច្ច​សន្ទនា​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង​និង​អាមេរិកធ្លាក់​ក្នុង​ភាព​ជាប់​គាំង​គឺ​មក​ពី​សហរដ្ឋ​អាមេរិកទាំង​ស្រុង​​​ ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស