翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អភិបាលខេត្តFujian ប្រទេសចិនសង្ឃឹមអាចបំពេញបន្ថែមឧត្តមានុភាពទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នា និងសម្រេចការឈ្នះ-ឈ្នះជាមួយប្រទេសឥណ្ឌូណេស៊ី

2018-09-18 16:38:31 cri

    ​ពេល​ដឹក​នាំ​គណៈ​ប្រតិភូ​ខេត្ត​Fujian​ ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ឥណ្ឌូណេស៊ីពី​ថ្ងៃទី ១៤ ដល់​ទី ១៧ លោក​Tang Dengjie អភិបាលខេត្ត​Fujian​ប្រទេសចិនបាន​លើក​ឡើង​ថា ខេត្ត​​Fujian នឹង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី​លើ​វិស័យ​ត​ភ្ជាប់​​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ប្រាស្រ័យ​ទាក់​ទង​​ផ្នែក​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌មនុស្សជាតិ​ជាដើម ​ដើម្បី​សម្រេច​ការ​​បំពេញ​បន្ថែមគ្នា​ផ្នែក​​​ឧត្តមានុភាព​ ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា និង​ឈ្នះ​-​ឈ្នះ​ ។

    សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ចលើក​នេះ​ លោក​ Tang Dengjie បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​មគ្គុទេ្ទសក៍​នៃ​សមាគម​​ចិន​ហុកគៀននៅ​ឥណ្ឌូណេស៊ី​ និង​ទៅ​ទស្សនា​​​សហគ្រិន​ហុកគៀន​ដ៏​ល្បី​ឈ្មោះ​ ព្រម​និង​ចូលរួមពិធី​សំណេះ​សំណាល​ជា​មួយ​សហគ្រិន​​ហុក​គៀន​ដែលទៅ​បណ្តាក់ទុន​នៅ​ក្រៅ​ប្រទេស​​ ដើម្បី​បង្កើន​មនោសញ្ចេតនារវាង​​​​អ្នក​រួម​ស្រុក​កំណើត​ និង​ពិគ្រោះ​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​​​ស្វែង​រក​​ការអភិវឌ្ឍ​ជា​មួយ​គ្នា ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស