翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រតិភូចិនបង្ហាញអំពីការអភិវឌ្ឍថាមពលនុយគ្លេអ៊ែររបស់ប្រទេសចិន និងការខិតខំប្រឹងប្រែងរបស់ប្រទេសចិនលើវិស័យសន្តិសុខនុយគ្លេអ៊ែរនិងការការពារសន្តិសុខនុយគ្លេអ៊ែរ

2018-09-18 16:37:47 cri

      ថ្ងៃទី ១៧ ខែ​កញ្ញា លោក​Zhang Kejian​ ប្រធាន​ប្រតិភូ​ចិន​និង​ជា​ប្រធាន​នៃ​អង្គការ​ថាមពលបរមាណូ​ជាតិចិន​បាន​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​នៃ​អង្គការ​ថាមពល​បរមាណូ​អន្តរជាតិ​លើក​ទី ៦២ ដែល​បាន​បើក​ធ្វើ​នៅ​ក្រុង​វីយ៉េន​ ប្រទេសអូទី្រ​ស ដោយ​បង្ហាញអំ​ពី​ការ​អភិវឌ្ឍ​ថាមពល​នុយគ្លេអ៊ែរ​របស់​​ប្រទេសចិន ព្រមនិង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ចិនលើ​វិស័យ​សន្តិសុខ​នុយគ្លេអ៊ែរ និង​ការការពារ​សន្តិសុខ​​នុយគ្លេអ៊ែរ ។

     លោក​Zhang Kejian​បាន​គូស​បញ្ជាក់​ថា ប្រទេសចិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សន្តិសុខ​នុយគ្លេអ៊ែរនិងការការពារ​សន្តិសុខ​នុយគ្លេអ៊ែរ​ ដោយ​​រក្សា​​​បាន​នូវកំណត់​ត្រា​ដ៏​ល្អ​ប្រសើរ​ផ្នែក​​សន្តិសុខ​នុយគ្លេអ៊ែរ​​ ។ តាំង​ពីដាក់​ឲ្យ​​ដំណើរ​ការមក​ ​​​មជ្ឈមណ្ឌល​គំរូប​នៃការ​ការពារ​​សន្តិសុខ​នុយគ្លេអ៊ែរ​របស់​ប្រទេសចិន​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ចំពោះ​កិច្ចកសាង​សមត្ថភាព​ការបារសន្តិសុខ​នុយគ្លេអ៊ែរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​ក៏​ដូចជា​ទូទាំង​ពិភពលោក​ផង​ដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស